ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ពេល​សវនាការ​សំណុំរឿង សម រ​ង្ស៊ី និង​បក្ខពួក​រួមគំនិត​ក្បត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​ដូច​ការ​គ្រោងទុក​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៤ ខែ​កម្ភៈ ឆ្នាំ​២០២១​នេះ បាន​លើកយក​សំណុំរឿង សម រ​ង្ស៊ី និង​គូកន​ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ…


រាជធានី​ភ្នំពេញ ៖ ពិតជា​ដូច​ការ​គ្រោងទុក​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៤ ខែ​កម្ភៈ ឆ្នាំ​២០២១​នេះ បាន​លើកយក​សំណុំរឿង សម រ​ង្ស៊ី និង​គូកន​ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ពី​បទ រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​។

ដែល​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក រស់ ពិសិដ្ឋ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កើត សាំង នឹង​លោក អ៊ឹម វណ្ណៈ ចៅក្រម​អម​ក្នុង​នោះ​មាន​មេធាវី​ការពារ​ដើមបណ្តឹង​រដ្ឋប្បវេណី និង​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​បាន​ចូលរួម​ផង​ដែរ​។ សវនាការ​ជា​សាធារណៈ​ដែល​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទ​ចំនួន​១៣​នាក់ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ និង​កំបាំង​មុខ​ជនជាប់ចោទ​៨​នាក់ ដែល​កំពុង​គេចខ្លួន​នៅ​ក្រៅប្រទេស​។ ក្នុង​ក៏​មានការ​ចួ​ល​រួម​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​តំណាង​អង្គទូត អង្គការ​សង្គម​ស៊ី​វិល អ្នក​សារព័ត៌មាន​ក្នុងស្រុក​ប្រមាណ​ជាង​១០​នាក់ ទៀត​ផង​។

ចំណែក​នៅ​ក្រៅ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ គេ​បាន​សង្កេត​ឃើញ​សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន​បាន​ដាក់​កម្លាំង​យាម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ មិន​ខុស​ពី​សវនាការ​លើក​មុន​មក​ដែរ​។ ក្នុង​នោះ​គេ​បានឃើញ មាន​អ្នក​មក​គាំទ្រ​ក្រុម​អតីត​បក្ស​សង្គ្រោះ​ជាតិ​(​ស្ត្រី​ថ្ងៃ​សុក្រ​)​ប្រមាណ​បួនដប់​នាក់ ដឹកនាំ​ដោយ​ឈ្មោះ ព្រហ្ម ចាន់​ថា និង​ក្រុម​ឈ្មោះ ច្រា​យ នី​ម មក​ពី​សហគមន៍ SOS រួម​ទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លី​កាដូ ២.៣ នាក់​មក​ឃ្លាំមើល​សវនាការ​នេះ ហើយ​បានឃើញ​ឈ្មោះ សេង ធា​រី ភេទ​ស្រី ជា​ខ្មែរ​អនិកជន​អា​មេ​រិ​ក ដើរ​ធ្វើ​សកម្មភាព​ថត​ឡាយ​វី​ដេ​អូរ​នៅ​លើ​ដងផ្លូវ​សាធារណៈ​ក្បែរ​បរិវេណ​សាលាដំបូង​នោះ​ដែរ ដោយ​ប្រមូលផ្តុំ​គ្នា​ស្រែក​ទាមទារ​ឲ្យ​តុលាការ​លើកលែង​ការ​ចោទប្រកាន់ ដោះ​លែង​ឪពុក និង​ប្តី​ពួក​គេ​វិញ​។

ការ​ប្រមូលផ្តុំ​គ្នា​ស្រែក​ទាមទារ​សុំ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ដែល​កំពុង​ជាប់​ឃុំ​នោះ ត្រូវ​បាន​សមត្ត​កិច្ច​អះអាង​ថា ជា​ទ​ង្វើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សន្តិសុខ និង​សណ្តាប់​សាធារណៈ​សង្គម ទើប​ពេល​នោះ​សមត្ថកិច្ច​មានការ​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ម្នាក់​ឈ្មោះ សុខ បូ​លី​ម៉ា ភេទ​ស្រី និង​ម្នាក់​ឈ្មោះ ហ៊ុយ ធូ យក​ទៅ​ធ្វើការ​ណែនាំ និង​អប់រំ​មួយសន្ទុះ​ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ​។ សវនាការ​បាន​សាកសួរ​ដេញដោល​តាម​នីតិវិធី រហូត​ដល់​ចប់​ម៉ោង​រដ្ឋបាល ទើប​ប្រធាន​ក្រុមប្រឹក្សា​ប្រកាស​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​បន្ត​ទៀត​។​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​លើកយក​សំណុំរឿង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២១​នាក់ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ពាក់​ពន្ធ​ពី​បទ​.​រួមគំនិត​ក្បត់​.​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្កប់​.​តាម​មាត្រា ៤៥៣. ៤៩៤.៥៩៥ និង​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក រស់ ពិសិដ្ឋ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កើត សាំង នឹង​លោក អ៊ឹម វណ្ណៈ ចៅក្រម​អម ក្នុង​នោះ​មាន​មេធាវី​ការពារ​ដើមបណ្តឹង​រដ្ឋប្បវេណី និង​មេធាវី​ការពា​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​។ សវនាការ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជន​ជាប់ ចោទ​ចំនួន​១៣ នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស និង​កំបាំង​មុខ​ចំពោះ​ជន​ត្រូវ​ចោទ​៨​នាក់ ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ​។ សវនាការ​ជា​សាធារណៈ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ ក្រោម​ការ​ចូលរួម​តាមដាន​ស្តាប់ ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​តំណាង​អង្គទូត មួយ​ចំនួន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អ្នក​សារព័ត៌មាន​ជាតិ ស្ថាប័ន​អង្គការ​សង្គម​ស៊ី​វិល​ផង​ដែរ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ