ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង ២៨នាក់ លាក់ដាវ និងកាំបិត ត្រូវសមត្ថកិច្ច ​ចាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្មេងទំនើង ចំនួន ២៨នាក់ ជិះម៉ូតូ ១២គ្រឿង នាំគ្នាលាក់ដាវ កាំបិត ជំពាមកៅស៊ូត្រូវបានកំលាំងសមត្ថកិច្ចនគរបាល ៣ប៉ុស្តិ៍…

ភ្នំពេញ៖ ក្មេងទំនើង ចំនួន ២៨នាក់ ជិះម៉ូតូ ១២គ្រឿង នាំគ្នាលាក់ដាវ កាំបិត ជំពាមកៅស៊ូត្រូវបានកំលាំងសមត្ថកិច្ចនគរបាល ៣ប៉ុស្តិ៍ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១២ និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខការាស់សាំង លីមឡុង ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូរបស់ក្មេងទំនើងទាំងនោះ មានចំនួន ១៣គ្រឿង និងវត្ថុតាង រួមមាន ដាវកែឆ្នៃចំនួន ៥ដើម កាំបិតប័ងតោចំនួន១ និងជំពាមកៅស៊ូចំនួន១។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទាំង៣ មាន ប៉ុស្តិ៍​នគរបាលចោមចៅទី១ ចោមចៅទី២ និងចោមចៅទី៣ បានអោយដឹងថា នៅមុនពេលកំលាំងសមត្ថកិច្ច ចុះប្រតិបត្តិការ ក្នុងករណីឃាត់ក្មេងទំនើងខាងលើ មានប្រជាពលរដ្ឋ​ម្នាក់ បានរាយការណ៍​ទៅកំលាំងសមត្ថកិច្ច​នគរបាលខណ្ឌ ដើម្បីចុះមកកន្លែងកើតហេតុ ឃើញយុវជន​មួយក្រុម បានតំរៀប​ម៉ូតូជាច្រើនគ្រឿង តាមផ្លូវ ក៏មានការសង្ស័យ ព្រោះកន្លងមក ប្រជាពលរដ្ឋតែង​ឃើញយុវជនក្មេងទំនើង អូសដាវ នៅចំណុចកើតហេតុ ជារៀង​រាល់ថ្ងៃ ដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈ និងបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋ ភ័យខ្លាចយ៉ាងខ្លាំង​។

ប្រភពព័ត៌មាន បន្តទៀតថា ខណៈពេលទទួលដំណឹងភ្លាមៗនោះ កំលាំងនគរបាលប៉ុស្តិ៍ ទាំង៣ បានសហការគ្នា មកឆែកឆេរនៅចំណុចកើតហេតុ ឃើញក្មេងទំនើងទាំងនោះ បានលាក់ដាវ ក្នុងប្រឡាយទឹក មុខការាស់សាំង ខាងក្រោយម៉ូតូ ក៏ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន យកទៅសួរនាំតែម្តង​។

 ក្រោយកើតហេតុ ក្មេងទំនើងខាងលើ រួមទាំងវត្ថុតាង ត្រូវបានកំលាំងនគរបាល​ប៉ុស្តិ៍ទាំង៣ បានឃាត់ នាំយកទៅផ្នែកព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បីចាត់ការ​តាមនីតិវិធី​៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ