ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាម! ​មក​ម្តងបានសម្រេច លុះមក​ម្តងទៀត ម្ចាស់គេទាន់​អស់លក្ខណ៍​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ ​ជន​ស​ង្ស​យ័​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ដែករបស់​បុរសម្នាក់​​យក​ទៅ​លក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ ​ដែល​ហេតុ​ការ​ណ៌​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទីថ្ងៃ​ទី​៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ…

ខេត្តកណ្តាល ​៖ ​ជន​ស​ង្ស​យ័​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ដែករបស់​បុរសម្នាក់​​យក​ទៅ​លក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ ​ដែល​ហេតុ​ការ​ណ៌​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទីថ្ងៃ​ទី​៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ឡាយ វឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​សំរោង​អណ្តែត សង្កាត់ ភ្នំពេញ​ថ្មី សែន​សុខ ភ្នំពេញ ។ ជនសង្ស័យ​ឈ្មោះ ហ៊ី​ង សំណាង ភេទ​ប្រស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា ​នៅ​វេលា​ម៉ោង​កើត​​ហេតុ​ខាង​លើ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​លួច​ដែក​អេ​ត​​ចាយ​របស់​ជន​រង​គ្រោះ ហើយ​យក​ទៅ​លក់​អោយ​អ្នកទិញ​អេ​ត​​ចាយ​បាន​លុយ​ចំនួន​២​ម៉ឺន​រៀល ។ លុះ​ក្រោយមក​ទៀត ជនសង្ស័យ​ក៏​បាន​មក​ធ្វើ​សកម្មភាព​ម្តងទៀត ក៏​ត្រូវ​ជន​រង​គ្រោះ​មក​ទាន់​ប្តឹង​សមត្ថកិច្ច​មក​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដែក​របស់​ជន​រង​គ្រោះ​បាន​សម្រេច​ប្រាកដ​មែន​។

បច្ចុប្បន្ន ​ជនសង្ស័យ​រួម​និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ