ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីថាទៅងូតទឹក ​តែមិនឮចាក់ទឹក​សោះ លុះប្រពន្ធអើតមើល ស្រែកឆោឡោ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានករណី​បុរស​ម្នាក់​បានផឹកថ្នាំ​បំពុល បណ្តាល​​ឱ្យបាត់បង់ជីវិត​​ ​បង្ក​​ឱ្យ​មាន​កា​រ​ភ្ញាក់​​កើតឡើង​​កាលពី​វេលា​ម៉ោង៣​និង​៥៦​នាទី​​ចូល​ព្រឹក​​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ មានករណី​បុរស​ម្នាក់​បានផឹកថ្នាំ​បំពុល បណ្តាល​​ឱ្យបាត់បង់ជីវិត​​ ​បង្ក​​ឱ្យ​មាន​កា​រ​ភ្ញាក់​​កើតឡើង​​កាលពី​វេលា​ម៉ោង៣​និង​៥៦​នាទី​​ចូល​ព្រឹក​​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ ធុន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​កំពង់​រាប​ក្រោម ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បច្ចុប្បន្ន​មក​ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ប្រកប​មុខរបរ​ជា​កម្មករ​ជា​ជ័រកៅស៊ូ​ឱ្យ​ក្រុមហ៊ុន​​មួយ​កន្លែង ។​

តាម​​បំភ្លឺ​​ពី​​ឈ្មោះ ខេន ស្រី​មុំ អាយុ​២៣​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​​ជនរងគ្រោះ​បាន​រៀបរាប់​​ឱ្យ​ដឹង​ថា ​គាត់និងប្តី​បាន​រួម​រស់នៅ​ជាមួយ​គ្នា​អស់​រយៈ​​ពេល​ជិត​មួយ​ឆ្នាំ​​កន្លង​មក​ហើយ ពួក​​គាត់​​មិន​ដែល​មាន​បញ្ហា​ទំនាស់​ក្នុង​ក្រុម​គ្រួសារ​អ្វី​នោះ​ទេ ។

ស្ត្រីជា​ប្រពន្ធបានបន្ត​ថា មុនពេលកើតហេតុ កាលពី​ថ្ងៃ​ទី៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ ប្ដី​របស់​​គាត់​​មិន​បាន​ទៅ​​ចៀរ​​ជ័រកៅស៊ូ​ទេ ​គឺ​​ធ្វើ​ការងារ​នៅផ្ទះ​ជា​ធម្មតា រហូត​ដល់​​វេលា​​យប់​ថ្ងៃ​ដដែល​ ក៏នាំគ្នា​ចូល​ដេក​ក្នុង​បន្ទប់​ជាមួយ​គ្នា​​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ លុះដល់​វេលា​ម៉ោង​ប្រហែល១០​និង​៣០​នាទី​យប់​ថ្ងៃដដែល​ ប្ដី​​របស់គាត់បាន​​ប្រាប់​ថា ​ចេញ​ទៅ​ងូត​ទឹក​នៅ​បន្ទប់ទឹក​ក្រៅ​ផ្ទះ​។

ស្ត្រីជា​ប្រពន្ធបានបន្តទៀត​ថា រហូត​ដល់​​​វេលាម៉ោងកើតហេតុ​ខាងលើ ​គាត់​បាន​រង់​ចាំ​មើល​​ប្តី​ លុះ​​មួយសន្ទុះ​ធំ មិនឮសូរ​​ប្តី​ចាក់ទឹក​ងូ​ត​សោះ ​ហើយ​គាត់​​ក៏​អើត​មើល​តាម​បង្អួច ​ស្រាប់តែ​ឃើញ​ប្ដី​ដួល​ដេក​នៅលើ​ដី​ខាងក្រោយ​ផ្ទះ ។​ បន្ទាប់ពី​​ឃើញ​​បែបនេះ ​​គាត់​ក៏​ហៅ​ម្តាយ​ និង​បងប្អូន​ឱ្យ​ទៅ​ជួយ​មើល ទើប​ដឹង​ថា​ ប្តី​​របស់គាត់​​បាន​ផឹកថ្នាំ​ពុល​​បែកពពុះ​មាត់​ប្រឡាក់​ពេញ​ខ្លួន ហើយ​នៅ​នឹង​ដៃ​​របស់ប្តី​ក៏​មាន​កាន់​ដប​ថ្នាំពុល ​ដែលអាចសន្និដ្ឋានបានថា ​ប្តីរបស់គាត់​ផឹក​ថ្នាំពុល​បញ្ចប់ជីវិត ។​

ស្ត្រីជា​ប្រពន្ធបានបន្តទៀត​ថា បន្ទាប់​មក​​ គាត់​​និង​បងប្អូន​បាន​បញ្ជូន​​បុរសរងគ្រោះ​ជា​ប្តី​​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​នៅ​ក្នុងភូមិ​បាក់​ស្នា​ ដើម្បី​សង្គ្រោះ​ដែរ​ ​ប៉ុន្តែ​​ដោយសារ​ស្ថានភាព​​ធ្ងន់ធ្ងរ​ពេក ទើបគ្រូ​ពេទ្យ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ត្រពាំង​ស្វាយ​ជា​បន្តទៀត​ ហើយ​នៅ​ពេល​មក​ដល់​មន្ទីរ​ពេទ្យ​ត្រពាំង​ស្វាយ គ្រូពេទ្យ​ក៏​បាន​​ដាក់​សេរ៉ូម​លាង​ក្រពះ​ ប៉ុន្តែ​​ដោយសារ​ថ្នាំពុល​ជ្រាប​ពេញ​ខ្លួនទៅហើយ​ ក្រោយមក​ប្តី​របស់​​គាត់ក៏​​​បាន​បាត់បង់​ជីវិត ហើយពួកគាត់​ក៏​នាំ​គ្នា​ដឹក​សព​មក​ផ្ទះ​វិញ​ ។​

​​ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ គ្រូពេទ្យ និង​ក្រុម​គ្រួសារ​សព ដើម្បី​ចូលរួម​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​​ធ្វើកោសល្យវិច្ច័យ​​ រក​​ពុំ​ឃើញ​មាន​ស្លាក​ស្នាម​អ្វី​​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​​ឱ្យ​ទៅ​ក្រុម​គ្រួសារ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ