រំភើប ! វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងមកដល់កម្ពុជាថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈនេះហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ច្បាស់ហើយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។…
រាជធានីភ្នំពេញ ៖ ច្បាស់ហើយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។…
រាជធានីភ្នំពេញ ៖ ច្បាស់ហើយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សជាតិកម្ពុជា ។
យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិបានថ្លែងក្នុងសារសំឡេង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៦០ម៉ឺនដូសជាជំនួយរបស់ចិន ក្នុងដំណាក់កាលទី១ នឹងត្រូវបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនគេ ដោយសម្តេចតេជោ បានកំណត់យកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ មុនចូលឆ្នាំចិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រៅពីនោះនឹងមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀតក៏នឹងចាក់វ៉ាក់សាំងនេះផងដែរ ៕
ចែករំលែកព័តមាននេះ