ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជាទីតាំង​ល្បែង​សម្រាប់​មន្ត្រី​រាជ​ការ​ដ៏​ធំ​​កំពុងបើកលេង​វិញ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ទីតាំង​ល្បែងស៊ីសង​ដ៏​ធំ​មួយ​កន្លែង​ដែល​អ្នក​ប្រព្រឹត្ត​ភាគច្រើន ជា​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ស្ថាប័ន​នៅ​ក្នុង​ខេត្ត ដែល​បាន​បិទ​ជា​បណ្ដោះអាសន្ន​មួយ​រយៈ​កន្លង​ទៅ​នោះ ក្រោយ​ពី​មានការ​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​ ​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​ភ្លៅ​នោះ ពេល​នេះ​ម្ចាស់​ទីតាំង​បាន​បើកទ្វារ​ស្វា​គម​ន៍​អ​តិថិ​ជន​យ៉ាង​រលូន​ឡើង​វិញ​ហើយ ដែល​សមាសភាព​អ្នក​ញៀន​នឹង​ល្បែង​នេះ គឺជា​មន្ត្រីរាជការ​មុខ​ដដែល​ៗ…

ខេត្តបាត់ដំបង​ ៖ ទីតាំង​ល្បែងស៊ីសង​ដ៏​ធំ​មួយ​កន្លែង​ដែល​អ្នក​ប្រព្រឹត្ត​ភាគច្រើន ជា​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ស្ថាប័ន​នៅ​ក្នុង​ខេត្ត ដែល​បាន​បិទ​ជា​បណ្ដោះអាសន្ន​មួយ​រយៈ​កន្លង​ទៅ​នោះ ក្រោយ​ពី​មានការ​ផ្ទុះអាវុធ​បាញ់ប្រហារ​គ្នា​ ​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​ភ្លៅ​នោះ ពេល​នេះ​ម្ចាស់​ទីតាំង​បាន​បើកទ្វារ​ស្វា​គម​ន៍​អ​តិថិ​ជន​យ៉ាង​រលូន​ឡើង​វិញ​ហើយ ដែល​សមាសភាព​អ្នក​ញៀន​នឹង​ល្បែង​នេះ គឺជា​មន្ត្រីរាជការ​មុខ​ដដែល​ៗ ជិះ​រថ​យន្ត​ស៊េរី​ទំនើប​ៗ ពាក់​ស្លាក​លេខ​«​ខេមរភូមិន្ទ, រាជការ និង​នគរបាល​ជាតិ​»​ជាដើម ។

ទីតាំង​ល្បែង​សម្រាប់​កំដរ​អារ​ម្ម​ណ៍​មន្ត្រីរាជការ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបាត់ដំបងខាងលើ​នេះ​ នៅ​ខាងលិច​ផ្លូវ​រថយន្ត​ភ្លើង ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់​ដំបង​។ នៅ​ផ្នែក​ខាង​មុខ​មាន​ក្លិប​ស្នូកឃ័រ រីឯ​នៅ​ផ្នែក​ខាងក្រោយ​មាន​វង់​ល្បែងស៊ីសង​។ ដូច​ជា​ល្បែង ខ្លា​ឃ្លោក​អន​ឡាញ ល្បែង​បៀរ​ ដែល​គេ​និយម​ហៅ «​ប៉ក់​ឥណ្ឌា ឬ អង់​ឌូ​» ដែល​លេង​ចាញ់​ឈ្នះ​ម្ដង​ៗ រាប់​ពាន់​ដុល្លារ ឬរាប់​លាន​រៀល​។ នេះ​បើ​តាម​ប្រភពដែល​បាន​ទម្លាយ​ព័​ត៌មាន​នេះ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ញៀន​នឹង​ល្បែង​នេះ​មួយ​ចំនួន ជា​មន្ត្រីរាជការ មន្ត្រី​យោ​ធា និង​មន្ត្រី​នគរបាល រីឯ​សមាសភាព​មួយ​ចំនួន​ទៀត​ ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​។ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ៗ​ដែល​មន្ត្រី​នានា ជិះ​ទៅ​លេងល្បែង​និង​ចត​នៅ​ក្នុង​បរិវេណ នៃ​ទីតាំង​ល្បែង​នោះ មួយ​ចំនួន​មាន​ពាក់​ស្លាក​លេខ «​ខេមរភូមិន្ទ នគរបាល​ជាតិ និង រាជការ​» ហើយ​ម្ចាស់​រថយន្ត​ទាំងនោះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ផង​ដែរ​។

សូម​រំលឹក​ថា កាលពី​ឆ្នាំទៅ​ម៉ិ​ញ ទីតាំង​ល្បែង​សម្រាប់​កំដរ​អារ​ម្ម​ណ៏​លោក​មន្ត្រី​ៗ ខាង​លើ​នេះ បាន​ផ្ទុះអាវុធ​ម្ដង​ហើយ រវាង​បងថ្លៃ​និង​ប្អូនថ្លៃ និងជា​កូនចៅ​នៃ​ម្ចាស់​ទីតាំង​នេះ ដែល​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​។ ប៉ុន្តែ​ការ​បាញ់ប្រហារ​គ្នា​នៅ​ពេល​នោះ ត្រូវ​បាន​គេ​និយាយ​ថា ផ្ដើម​ឡើង​ពី​រឿង​គំនុំ​រវាង​បងថ្លៃ និង បងថ្លៃ មិនមែន​ជម្លោះ​ក្នុង​វង់ល្បែង​ស៊ីសង​ទេ​។

ក្រោយ​កើតហេតុ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​បិទ​ទីតាំង​ល្បែង​នេះ​ភ្លាម​ៗ​តែ​ម្ដង​។ រីឯ​សំណុំរឿង​បាញ់ប្រហារ​គ្នា ក៏​ស្ងាត់ជ្រៀប​រហូត​ដល់​សព្វ​ថ្ងៃនេះ​ដែរ​។ ប៉ុន្តែ​យ៉ាងណា​ក្ដី ពេល​នេះ ទីតាំង​ល្បែង​នេះ បាន​បើក​ដំណើរការ​ស្វា​គម​ន៍អតិថិជន​យ៉ាង​រលូន​ឡើង​វិញ​ហើយ ក្រោយ​ពី​ផ្អាក​អស់​រយៈពេល​ជិត​១​ឆ្នាំ​កន្លង​ទៅ​នេះ​។ បើ​តាម​ប្រភព​ព័​ត៌មាន​ថា ម្ចាស់​ទីតាំង​បាន​បើក​ទ​ទូល​ភ្ញៀវ​ឡើ​ងិ​វ​ញ បាន​ប្រហែល​២​ខែ​កន្លង​មក​ហើយ​។ ហើយ​អ្នក​និយម​នឹង​ល្បែង​បៀរ និងខ្លា​ឃ្លោក​អន​ឡាញ​នេះ ក៏​ជា​មនុស្ស​ដដែល​ៗ​ដែរ​។

បើ​តាម​ការ​ពិនិត្យ គេ​ឃើញ​ក្រុម​អ្នកលេង​តែង​ណាត់​ជួបជុំ​គ្នា​ដុំ​កង់​ចាប់ពី​វេលា​ថ្ងៃត្រង់​រហូត​ដល់​ពេល​យប់ ទើប​រំសាយ​។ គេ​មិនដឹង​ថា តើ​សមត្ថកិច្ច ឬ អាជ្ញាធរ​ខេត្ត បាន​ជ្រាប​ពី​ទីតាំង​ល្បែង​នេះ ឬ បែប​ណា​នោះ​ទេ ? ឬ ជ្រាប​ដែរ តែ​បិទ​ភ្នែក​ធ្វើ​មិនដឹងមិនឮ ដើម្បី​ទុក​សម្រាប់​ឲ្យ​លោក​មន្ត្រី​ៗ​មួយ​ចំនួន​កែ​អផ្សុក ?​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ