ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី? មន្ត្រី​នគរបាល​​​​ជិះ​ម៉ូតូ​ទៅ​ធាក់​ប្រុស​ស្រី​២​នាក់​រួច​ដក​កាំ​ភ្លើង

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ប្រុស​ស្រី​២​នាក់​បាន​ឌុ​ប​គ្នា​ចេញពី​ធ្វើការ រួច​ឆៀង​ចូល​ទៅ​ហូប​អី ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​បាន​ជិះ​ម៉ូតូ​មក​ដល់​ធាក់​ទៅ​លើ​ជន​រង​គ្រោះ រួច​ដាក់​ជ​ន្ទ​ល់​ម៉ូតូ ហើយ​ក៏​ដក​កាំភ្លើង​គំរាម​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ប្រុស​ស្រី​២​នាក់​បាន​ឌុ​ប​គ្នា​ចេញពី​ធ្វើការ រួច​ឆៀង​ចូល​ទៅ​ហូប​អី ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​បាន​ជិះ​ម៉ូតូ​មក​ដល់​ធាក់​ទៅ​លើ​ជន​រង​គ្រោះ រួច​ដាក់​ជ​ន្ទ​ល់​ម៉ូតូ ហើយ​ក៏​ដក​កាំភ្លើង​គំរាម​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ចំណុច​ស្តុ​ប​ទួល​ពង្រ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Picture

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ផុ​ន ស្រី​ឡា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​បុរស​ដែល​ជា​មន្ត្រី​នគរបាល ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល 1-2345​។

Picture

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ម៉ា​កនិច មួយ​គ្រឿង​ឌុ​ប​គ្នា​ចេញពី​ធ្វើការ​នៅ​ម្តុំ​សួន​កា​ណា​ឌី​យ៉ា រួច​ឆៀង​ចូល​ទៅ​ហូប​អី​នៅ​ផ្លូវ​ជិត​វត្ត​អង់​តា​មិ​ញ លុះ​ពេល​ហូប​រួច​ហើយ ក៏​បាន​នាំ​គ្នា​ជិះ​ចេញ​មក​វិញ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ផ្សា​ព្រៃ​ទា។

Picture

ជន​រង​គ្រោះ​បន្ត​ថា ខណៈ​មក​ដល់​ចំណុច​កើតហេតុ ជិត​ស្តុ​ប​ទួល​ពង្រ​ក៏​ត្រូវ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​​ថា​ជា​មន្ត្រី​នគរបាល បាន​ជិះ​ម៉ូតូ​មក​ពីក្រោយ រួច​ក៏​បាន​ធាក់​ទៅ​លើ​ជន​រង​គ្រោះ​ឱ្យ​ដួល ហើយ​​ដក​កាំភ្លើង​គំរាម​ទៀត ធ្វើ​ឱ្យ​ជន​រង​គ្រោះ​មានការ​ភ័យ​ស្លន់ស្លោ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថ​កិច្ច ដើម្បី​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ និង​នាំ​យក​បុរស​ខាងលើ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ដើម្បី​សាកសួរ​។ ចំណែកឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដោយ​ភ័យ​ពេក ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​មិនឃើញ​ត្រឡប់​មក​កន្លែង​កើតហេតុ​ឡើយ សូ​ម្បី​តែ​ទាក់ទង​តាម​ទូរស័ព្ទ ក៏​ទាក់ទង​មិន​ចូល​ដែរ ។

Picture

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ ទើប​សមត្ថកិច្ច​ធ្វើ​លិខិត​បដិ​សេធ​បណ្តឹង​ពី​ជន​រង​គ្រោះ ចំណែកឯ​ជនសង្ស័យ​ជា​នគរបាល​ខាងលើ ត្រូវ​បាន​ប្រធាន​អង្គភាព​បាន​នាំ​ខ្លួន​យក​ទៅ​ដាក់ទោស​តាម​ច្បាប់​របស់​អង្គភាព​ភ្លាម​ៗ​ផង​ដែរ ៕