ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍ភ្លេង ឆាបតូច-ឆាបធំ

13 ឆ្នាំ មុន

ឆាប​តូច ឬ​ឆាប​ធំ គឺជា​ឧបករណ៍​​តែ​មួយ គ្រាន់តែ​មានទំហំ​​តូច ឬ​ធំប៉ុណ្ណោះ ។ កាលពី​សម័យដើម ​​ឆាប​នេះ​ធ្វើ​អំពី​សំរឹទ្ធិ​ និង​លង្ហិន ​ក្រោយ​មក​ធ្វើ​អំពី​លង្ហិន​​សុទ្ធ មាន​ឆាប​ខ្លះ​ទៀត​ធ្វើ​អំពី​ស្ពាន់ ប៉ុន្តែ​មានសំនៀង​ពុំ​សូវ​​ពីរោះ​ទេ ។ ​ឆាប​នីមួយៗ​មាន​ព​ក​ចំ​កណ្តាល​ដូច​ដោះ​គង​ដែរ ។ ចំកណ្តាល​ដោះ​នោះ​មាន​​ចោះ​រន្ធមួយ​​សំរាប់​ស៊ក​​ខ្សែ​ចង​ស្រួល​កាន់​ទង្គិច ​គ្នា ។ នៅ​ជុំ​វិញ​​ដោះ​មានផ្ទៃ​រាប​ស្មើ ។ ឆាប​ទាំង​ពីរនេះ​ប្រើ​នៅ​ក្នុង​​​វង់​ភ្លេង​ ស្គរ​ឆាំ​យ៉ាំ វង់​ភ្លេង​ល្ខោន​បា​សាក់ និង​​គេ​យក​វា​ទៅ​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​ជូ​ន​របាំ​ក្ងោក​ប៉ៃ​លិន​ ម្តង​ម្កាល​ដែរ ។

ឆាប​តូច ឬ​ឆាប​ធំ គឺជា​ឧបករណ៍​​តែ​មួយ គ្រាន់តែ​មានទំហំ​​តូច ឬ​ធំប៉ុណ្ណោះ ។ កាលពី​សម័យដើម ​​ឆាប​នេះ​ធ្វើ​អំពី​សំរឹទ្ធិ​ និង​លង្ហិន ​ក្រោយ​មក​ធ្វើ​អំពី​លង្ហិន​​សុទ្ធ មាន​ឆាប​ខ្លះ​ទៀត​ធ្វើ​អំពី​ស្ពាន់ ប៉ុន្តែ​មានសំនៀង​ពុំ​សូវ​​ពីរោះ​ទេ ។ ​ឆាប​នីមួយៗ​មាន​ព​ក​ចំ​កណ្តាល​ដូច​ដោះ​គង​ដែរ ។ ចំកណ្តាល​ដោះ​នោះ​មាន​​ចោះ​រន្ធមួយ​​សំរាប់​ស៊ក​​ខ្សែ​ចង​ស្រួល​កាន់​ទង្គិច​គ្នា ។ នៅ​ជុំ​វិញ​​ដោះ​មានផ្ទៃ​រាប​ស្មើ ។ ឆាប​ទាំង​ពីរនេះ​ប្រើ​នៅ​ក្នុង​​​វង់​ភ្លេង​ ស្គរ​ឆាំ​យ៉ាំ វង់​ភ្លេង​ល្ខោន​បា​សាក់ និង​​គេ​យក​វា​ទៅ​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​ជូ​ន​របាំ​ក្ងោក​ប៉ៃ​លិន​ម្តង​ម្កាល​ដែរ ។

នៅ​ពេល​គោះ​ម្តង​ៗ​គូ​ឆាប​តូច​ច្រើន​ទង្គិច​គ្នា​​​ចំៗ​ចង្វាក់​ភ្លេង រី​ឯ​គូ​ឆាប​ធំ​ច្រើន​​ទង្គិច​គ្នា​មិន​ចំ​ចង្វាក់​​ភ្លេង​ទេ (ចង្វាក់​ប្រឆាំង) ។ ឆាប​ទាំង​ពីរ​​គូ​នេះ​មិន​​មា​ន​បទ​បែប​ច្រើន គឺ​គ្រាន់​តែ​ជា​ឧប​ករណ៍​ជួយ​បន្ទរ ឬបញ្ជើច​ចង្វាក់​ភ្លេង​ប៉ុណ្ណោះ ។ ឆាប​តូច​មាន​ប្រវែង​ទទឹង​មុខ​ប្រហែល​១៥​សង្ទី​ម៉ែត្រ រី​ឯ​ឆាប​ធំ​មាន​ប្រវែង​​ទទឹង​មុខ​ប្រហែល​២០​សង្ទី​ម៉ែត្រ ។តាម​ប្រសាសន៍​របស់​លោក​តា​ហ៊ុល ចេង ជា​គ្រូ​ស្គរ​ឆៃ​យ៉ាំ​ប្រចាំ​រាជ​វាំង​មាន​ប្រសាសន៍​​ក្នុង​​ឆ្នាំ​១៩៦៥ថា «ឆាប​តូច និង​ឆាប​ធំ​ខ្មែរ​មាន​តាំង​ពី​មុន​សម័យ​អង្គរ​មក​ម៉្លេះ» ។លោក​តា​សាំង សារុន ជា​តួ​ឯក​ល្ខោន​បា​សាក់​​ដ៏​ល្បី​ល្បាញ​ក្នុង​វង់​​ល្ខោន​បាសាក់​​ទី​១ ក្នុង​​កម្ពុជា​ គាត់​មាន​ប្រសាសន៍​​ក្នុង​ឆ្នាំ​១៩៦៤​ថា «​ក្នុង​វង់​ភ្លេង​ល្ខោន​ហ៊ី​ចិន​ហៅ​ថា ស៊ិង, ប៉ោ, ឡោ,​ គា ​ក្នុង​វង់​ភ្លេង​បាសាក់​ខ្មែរ​​ហៅ​ថា ឈិង ប៉ោ ឡោ គា​ដែរ ប៉ុន្តែ​ស៊ិង​ឬ​ឈិង​សំដៅ​ឧប​ករណ៍​​ឆាប ប៉ោ​សំដៅ​ឧបករណ៍​ប៉ាន់ (ត្រដោក) ឡោ​សំដៅ​ឧបករណ៍​ឃ្មោះ គា សំដៅ​ឧបករណ៍​គង ។

ឧបករណ៍​ទាំង​អស់​នេះ មិន​មែន​​យើង​ធ្វើ​ត្រាប់​តាម​ចិន​ក្នុង​សម័យ​មាន​ល្ខោន​បា​សាក់​ទេ គឺ​យើង​មាន​តាំង​ពី​មុន​សម័យ​អង្គរ​មក​​ម៉្លេះ ដោយ​ប្រើ​ប្រាស់​ផ្សេងៗ​ពី​គ្នា» ។ តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​ជំនុំ​ទំនៀម​ទំលាប់​សរសេរ​ក្នុង​សៀវ​ភៅ​លំ​នាំ​សង្ខេប​នៃ​ភ្លេង​​ខ្មែរ (១៩៦៩p.៣៥)ថា ឈ្មោះ​ថា ឆាប នេះ​ប្រហែល​ជា​គេ​ឱ្យ​ឈ្មោះ​តាម​សូរ​របស់​វា​ឮ «ឆាប! ឆាប!» ៕