ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំយ៉ុងដឹកឈើមួយគ្រឿង លោតឆ័ត្រ ត្រូវប៉ូលិសខេត្ត ចាប់បាន!

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យ​ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះឃាត់​រថយន្ត​សាំយ៉ុង ដឹកឈើមួយគ្រឿង ប្រគល់ឱ្យមេព្រៃ យកទៅរក្សាទុកបន្ត។…

ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យ​ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះឃាត់​រថយន្ត​សាំយ៉ុង ដឹកឈើមួយគ្រឿង ប្រគល់ឱ្យមេព្រៃ យកទៅរក្សាទុកបន្ត។

​ហេតុការណ៍បង្ក្រាបនេះ បានធ្វើឡើង នៅរសៀលម៉ោង ២ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

​លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច​នៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប បានឱ្យដឹងថា ​​រថយន្តដឹកឈើល្មើសច្បាប់ ដែលប៉ូលិសចាប់បាននេះ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1107 ដឹកឈើប្រភេទលេខ២ ពី ខេត្តព្រះវិហារ ចូលមកចែកចាយ នៅក្នុងក្រុងសៀមរាប។

លោកបន្តថា បន្ទាប់ពីឃាត់រថយន្តនោះបាន ខាងលោក ក៏បានអូសយកមកប្រគល់ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាលព្រៃឈើ ជាអ្នកថែរក្សាបន្ត។

លោកបន្ថែមថា ឈើទាំងនោះ អាចមានចំនួនប្រមាណជាជិត ៣ម៉ែត្រគូប។ ចំណែកម្ចាស់រថយន្ត បានចុះគេចខ្លួនបាត់។

ចំណែកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានបញ្ជាក់ថា ឈើ ដែល​សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសខេត្តសៀមរាប ឃាត់បាន​នោះ ត្រូវ​បាន​យកទៅ​រក្សាទុក នៅសង្កាត់រដ្ឋបាលព្រះដាក់ ដើម្បីឱ្យម្ចាស់ចូលខ្លួន មកបង់ប្រាក់​ផាក​​ពិន័យ៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ