ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកកូនៗផ្ញើនឹងជីតា​ លុះភ្លេច​មួយ​ភ្លែត ​ជួបរឿងអកុសល​ស្មាន​មិនដល់​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានករណី​ក្មេង​ប្រុស​ស្រី២នាក់​បាន​លង់ទឹករណ្តៅ បណ្តាល​ឱ្យ​បាត់បង់ជីវិត កាលពី​វេលា​ម៉ោង​5​រសៀល​ថ្ងៃ​ទី​2 ខែកុម្ភៈ​ ឆ្នាំ​2021 ​នៅ​ចំណុច​​រណ្ដៅ​ដី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អញ្ចាញ ឃុំ​ក្តុល​សែន​ជ័យ…

ខេត្តកំពង់ឆ្នាំង ៖ មានករណី​ក្មេង​ប្រុស​ស្រី២នាក់​បាន​លង់ទឹករណ្តៅ បណ្តាល​ឱ្យ​បាត់បង់ជីវិត កាលពី​វេលា​ម៉ោង​5​រសៀល​ថ្ងៃ​ទី​2 ខែកុម្ភៈ​ ឆ្នាំ​2021 ​នៅ​ចំណុច​​រណ្ដៅ​ដី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អញ្ចាញ ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ​ខេត្ត​កំពង់ឆ្នាំង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ក្មេង​រងគ្រោះ​ទាំង​​២នាក់​ខាងលើ ម្នាក់​ឈ្មោះ ថុ​ន គា​ថេ​ន ភេទប្រុស អាយុ​7​ឆ្នាំ មាន​ឪពុក​ឈ្មោះ មិន ធឿ​ន អាយុ 31ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ​ឃ​ន សំ អាយុ​29ឆ្នាំ ។ ​ចំណែក​ម្នាក់​ទៀត​ឈ្មោះ ធូ ចាន់​ថុ​ន អាយុ​10 ឆ្នាំ​ មាន​ឪពុក​ឈ្មោះ ប៉ុ​ល ធី​ម អាយុ​33ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ ប៊ុ​ន ធី​ម អាយុ​36ឆ្នាំ ។ ក្មេង​ប្រុស​ស្រី​រង​គ្រោះ​ទាំង​2​នាក់​​នេះ​មាន​ទីលំនៅ​​ក្នុង​ភូមិ​អញ្ចាញ ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​មុន​ពេល​កើតហេតុ​ ឪពុក​ម្ដាយ​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​មិន​បាន​នៅផ្ទះ​ទេ​ គឺ​ទៅ​ស៊ីឈ្នួល​ធ្វើ​ចម្ការ​ឲ្យ​គេ​ ដោយ​ទុក​កូន​ៗឱ្យ​នៅ​ជាមួយ​ជីតា ប៉ុន្តែ​ដោយសារ​ការ​ភ្លេចភ្លាំង​មួយ​ភ្លែត​ លុះ​ពេល​ជីតា​នឹកឃើញ​ដើរ​រក​ចៅ តែ​រក​មិនឃើញ ហើយដោយ​មានការ​សង្ស័យ​ក៏​ទៅ​រក​​មើល​ក្នុង​​ទឹករណ្តៅ​នៅ​មុខ​ផ្ទះ​ឈ្មោះ ផេង សុខ​វី ​ស្រាប់តែ​​ប្រទះ​ឃើញ​អាវ​ក្មេង​ប្រុស​អណ្ដែត​លើ​ទឹក​ក៏​នាំ​គ្នា​ចុះ​រាវរក​ឃើញ​ ប៉ុន្តែជាអកុសលពួក​គេ​លង់ទឹកស្លា.ប់​ទាំង​២​នាក់​បាត់​ទៅ​ហើយ ។

ក្រោយ​ការ​ពិនិត្យ និង​​ធ្វើ​កោសល្យវិច្ច័យ​លើ​ក្មេង​ប្រុស​ស្រី​រងគ្រោះ​​ទាំង​ពីរ​នាក់​រួច បាន​ប្រគល់​ទៅឱ្យ​​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​រំលឹក​ថា​ នៅ​ឃុំ​ក្តុល​សែន​ជ័យ​កាលពីដើម​ខែមករា ក៍​មាន​ក្មេង​ៗ២​នាក់​បាន​លង់ទឹក​ស្លា.ប់​នៅ​ក្នុង​បរិវេណ​សាលារៀន​ផង​ដែរ ​ហើយ​​គិត​មក​ត្រឹម​ដើមខែ​កុម្ភៈ​នេះ ​ស្រាប់តែ​មាន​ក្មេង​ចំនួន​២​នាក់​ទៀត​បាន​បាត់បង់ជីវិត​​ដោយសារ​លង់ទឹករណ្តៅដី​​តែម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ