ខេត្តកំពត ៖ អាជ្ញាធរស្រុកបន្ទាយមាសរួមទាំងអាជ្ញាធរមូលដ្ឋានឃុំស្ដេចគង់ខាងលិចកាលពីរសៀលថ្ងៃទី០២ កុម្ភៈ បានចុះមកពីនិត្យដីបឹងមួយកន្លែង ឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាស ខេត្តកំពត ។ ដីបឹងមួយកន្លែងនេះ បើតាមដឹងគឺជាដីរបស់ឈ្មោះសំ សុខ ដីនៅក្នុងបឹងនោះឈ្មោះសំសុខ ជាអ្នកកាន់កាប់អាស្រ័យយកផល តែក្រោយមកដីនោះ ត្រូវបានប្រគល់អោយកូនប្រុស ។

ហើយកូនប្រុសរបស់សំ សុខក៏បានលក់ទៅអោយពលរដ្ឋម្នាក់ទៀតនៅស្រុកបន្ទាយមាសក្នុងតម្លៃជិត៣ម៉ឺនដុល្លារ ។ ហើយអ្នកទិញបន្តក៏បានបោះបង្គោលចូលទៅក្នុងបឹងបន្ថែមកាន់ដោយគ្មានដែនកំណត់ ។ ទើបអាជ្ញាធរស្រុកនិងឃុំចុះមកពិនិត្យមើលចំណុចក្នុងបឹងមួយនេះ។

លោកទន ភន មេភូមិដើមចំរៀកបាននិយាយថាកាលពីរសៀលថ្ងៃទី២ កុម្ភៈ ការចេញប្លង់កម្មសិទ្ធិដីបឹងនេះ ខាងភូមិមិនបានដឹងទេលោកទន ភន និយាយថា ដីបឹងជិត២០ហិកតាបើគេលក់បានគេចេញប្លង់បានពលរដ្ឋឯទៀត ក៏គេវាស់ធ្វើប្លង់បានដូចគ្នាដែរ។

លោកវ៉ាយ សុវណ្ណ ប្រធានការិយាល័យកសិកម្មស្រុកបាននិយាយប្រាប់អោយដឹងថា ដី
ក្នុងបឹងនេះអាចនិងមានផលប៉ះពាល់ផ្លូវទឹកតែបើគេមានប្លង់ជារឿងថ្នាក់លើជាអ្នកដោះស្រាយ ។ លោកគឹម ខេង ប្រធានឃុំស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងថា ប្រជាពលរដ្ឋនៅក្នុងឃុំស្ដេចគង់ទាំងមូលជំនាញខាងរៀបចំដែនដីបានធ្វើប្លង់កម្មសិទ្ធិជូនរួចរាល់ចប់កាលពីឆ្នាំ២០២១អស់ហើយ។ តែធ្វើប្លង់ដីបឹងនេះ ទើបតែធ្វើថ្ងៃទី៣ មេសា ឆ្នាំ២០២០ នេះទេ ចេញដោយលោកដាញ់សារីប្រធានមន្ទីររៀបចំដែនដីខេត្តកំពត។

លោកគឹម ខេង ប្រធានឃុំស្ដេចគង់ខាងលិចបាននិយាយបន្តថា លោកមិនយល់ដែរ អាជ្ញាធរមូលដ្ឋានមិនបានដឹង ស្រាប់តែខាងជំនាញគេចេញប្លង់ ។
ព័ត៌មានបន្ថែមផ្សាយនៅកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ