ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​បាក់កម្លាំង​ជាង​ប្រាក់​យន់​ចិន និង​ដុល្លារ​សាំង​ហ្គា​ពួរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យន់​ចិន និង​ដុល្លារ​សាំងហ្គា​ពួរ​បន្តិច​នៅ​ថ្ងៃនេះ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី ៣​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​យន់​ចិន…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​យន់​ចិន និង​ដុល្លារ​សាំងហ្គា​ពួរ​បន្តិច​នៅ​ថ្ងៃនេះ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី ៣​ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​យន់​ចិន ទិញ​ចូល​រហូត​ដល់ ៦៣១ រៀល លក់​ចេញ ៦៣៧ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៦២៩ រៀល និង​លក់​ចេញ​តែ ៦៣៥ រៀលប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​ដុល្លារ សាំង​ហ្គា​ពួរ ទិញ​ចូល​រហូត​ដល់ ៣០៥៧ រៀល លក់​ចេញ ៣០៨៧ រៀល ដែល​កាលពី​ថ្ងៃ ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣០៥៣ រៀល លក់​ចេញ​តែ ៣០៨៤ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស មួយ​ចំនួន​ទៀត​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧១ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩០០ រៀល លក់​ចេញ ៤៩៤៩ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៩៥ រៀល លក់​ចេញ ៣១២៦ រៀល ។

ចំពោះ​ប្រាក់​យ៉េន​ជប៉ុន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៧៦​ រៀល លក់​ចេញ ៣៩១៥ រៀល ហើយ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៦ រៀល លក់​ចេញ ៣៦៩ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ