ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសមហាចម្រើន ផឹកស៊ី​ស្រវឹង​​​ដុត​​ផ្ទះ​​ចោល​លេង​​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កូនប្រុស​​នាំមិត្តភក្តិ​ផឹកស៊ី​នៅ​ផ្ទះ​​ហើយពេលស្រវឹង​​ស្រែកឡូឡា​​ឪពុក​​​ម្តាយ​​ក៏ដើរ​ចេញ​​ស្រាប់តែកូនប្រុស​​​​បាន​យក​ភ្លើង​​ដុត​ផ្ទះ​ចោល សំណាង​​ត្រូវ​អ្នក​ជិត​ខាងរត់​​មក​ជួយ​ពន្លត់​ទាន់ ​ហើយកូនប្រុស​រូបនេះ​​​រត់​ចេញ​ពីផ្ទះ​បាត់ស្រមោល​ ។ ហេតុការណ៍​កើតឡើង​​ កាលពី​វេលា​ម៉ោង​៨និង២៥​នាទី​ថ្ងៃ​ទី​០១ កុម្ភៈ ​ស្ថិត​ភូមិ​គាប​សង្កាត់​​ទឹកថ្លា…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កូនប្រុស​​នាំមិត្តភក្តិ​ផឹកស៊ី​នៅ​ផ្ទះ​​ហើយពេលស្រវឹង​​ស្រែកឡូឡា​​ឪពុក​​​ម្តាយ​​ក៏ដើរ​ចេញ​​ស្រាប់តែកូនប្រុស​​​​បាន​យក​ភ្លើង​​ដុត​ផ្ទះ​ចោល សំណាង​​ត្រូវ​អ្នក​ជិត​ខាងរត់​​មក​ជួយ​ពន្លត់​ទាន់ ​ហើយកូនប្រុស​រូបនេះ​​​រត់​ចេញ​ពីផ្ទះ​បាត់ស្រមោល​ ។

ហេតុការណ៍​កើតឡើង​​ កាលពី​វេលា​ម៉ោង​៨និង២៥​នាទី​ថ្ងៃ​ទី​០១ កុម្ភៈ ​ស្ថិត​ភូមិ​គាប​សង្កាត់​​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។ បើតាម​មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកថ្លា​ បាន​ប្រាប់​ថា​ ​ជនខាងលើមានឈ្មោះ​ថា​ន ចន្ទី ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​មានឪពុក​ឈ្មោះ កែវ ថា​ន អាយុ​៥៨​ឆ្នាំ​ (​មុខ​របប​រត់​ម៉ូតូឌុប​)​ និងម្តាយ​ឈ្មោះ ថា​ន់ សាឡ​ន អាយុ​៦៤​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ជន​បង្ក​ដុត​ផ្ទះឪពុក​ គឺ​បាន​ទិញ​ស្រា.ស​និង​សាច់​ក្លែម​មក​ផឹក​​ ហើយ​មាន​មិត្តភក្តិ​ម្នាក់​ទៀត​ជិះម៉ូតូ​មក​ដល់​ចូល​ផឹក ហើយ​ស្រែក​ឡូឡា​ពេញ​ផ្ទះ ។ ​​ឪពុក​ម្តាយឃើញដូច្នេះ ​ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ​ផ្ទះ​​កូន​ម្នាក់ទៀត​នៅ​ក្បែរនោះ ។​ លុះមិត្តភក្តិ​ផឹក​​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ស្រាប់តែ​ជន​បង្ក​បាន​ស្រែក​ជេរ​គេឯង​ហើយ​យក​ដែកេះ​​ហ្គា​ស​ដុត​ផ្ទះ​ឪពុក​ម្តាយ​បណ្តាល​ឱ្យឆាបឆេះ ​ហើយ​រត់គេច​ខ្លួន​បាត់ ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​អគ្គិភ័យ​កំពុង​ឆាបឆេះ​ត្រូវ​បាន​សាច់ញាតិ​ជិត​ខាង​និង​កម្លាំង​សមត្ត​កិច្ច​បាន​ជួយ​អន្តរាគមន៍​ពន្លត​បាន​ទាន់​ពេល ។ ​តែ​ឆេះ​សម្ភារ​ក្នុង​ផ្ទៈ​បណ្តាល​ខូចខាត ​និង​ផ្ទះ​ឆេះ​ផ្នែក​ខាងក្រោម​មាន​ទំហំ​៧​ម៉ែត្រ​និង​៩​ម៉ែត្រ​ផ្ទៈ​ឈើ​លើ​ថ្ម​ក្រោម ហើយ​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជន​បង្ក​ដែល​ដុត​ផ្ទៈ​ឪពុក​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ