ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យសង្ស័យ! លុះ​ឃាត់ឆែកយុវជន​២នាក់ បែកធ្លាយខ្ទេច​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឯង ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ឆែកឆេររក​​ឃើញ​មាន​ថ្នាំ​ញៀ.ន​ក្នុង​ខ្លួន​ពួក​គេ កាលពី​វេ​លា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ដី​ឡូត៍​គ្មាន​លេខ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឯង ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ឆែកឆេររក​​ឃើញ​មាន​ថ្នាំ​ញៀ.ន​ក្នុង​ខ្លួន​ពួក​គេ កាលពី​វេ​លា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ដី​ឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​​ខាងលើនោះ ​ម្នាក់​ឈ្មោះ សឹម វិច្ឆិកា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ពេញ សេត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

នាយ​ប៉ុស្តិ៍​នគរបាល​ព្រែក​ឯង លោក​វរសេនីយ៍ត្រី ពៅ ពិសី បាន​ប្រាប់​អោយ​ដឹង​ថា ​មុន​ឈានដល់ការ​ចាប់ខ្លួនជនសង្ស័យទាំង​២នាក់​ខាងលើ គឺបន្ទាប់ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចេញ​កម្លាំង​ល្បាត​ពួនស្ទាក់​នៅ​ក្នុងភូមិ​សាស្ត្រ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ខ​ណៈ​ល្បាតមក​​ដល់ត្រង់​​ចំណុច​ដី​ឡូ​តិ៍​ទុក​ចោល​ខាងលើ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ដោយ​មើលទៅ​គួរ​អោយ​មានការ​សង្ស័យ ទើប​សមត្ថកិច្ច​សុំ​ធ្វើការ​ឆែកឆេរ ក៏​​រក​ឃើញ​មាន​ថ្នាំ​ញៀ.ន​​ប្រភេទម្សៅ​ក្រាមពណ៌​​ស​ថ្លា ​ជាប់​ក្នុង​ខ្លួន​របស់​​ពួក​គេ ក៏​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

ក្នុង​ការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​នាក់​ខាងលើ​ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀ.ន​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក​ចំនួន​២០​កញ្ចប់ (​១៩​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​ល្មម​)​, ម៉ូតូ​១​គ្រឿង​ម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1Z-3078 និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​បន្ត​តា​មច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ