រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសថា បានព្យាបាលជាសះស្បើយអ្នកកើតជំងឺកូវីដ១៩ បាន ៣នាក់ ខណៈគ្មានអ្នកឆ្លងថ្មីឡើយ ។
ក្រសួងបានបន្តថា អ្នកជាសះស្បើយទាំង៣នាក់នោះរួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១។
២- ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
៣- ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
សូមបញ្ជាក់ ៖ គិតត្រឹមម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៤៧នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៩នាក់ផងដែរ ៕
ចែករំលែកព័តមាននេះ