ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​ម្នាក់ អង្គុយ​បញ្ចប់​ជីវិត​លើ​បង្គន់​​ក្នុង​ផ្ទះសំណាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បាន​បញ្ចប់ជីវិត ដោយអង្គុយលើ​បង្គន់បន្ទោរ​បង់​ គួរឲ្យចម្លែក​។ ហេតុការណ៍នេះ បានកើតឡើង នៅ​បន្ទប់លេខG1 ក្នុង​ផ្ទះសំណាក់​ យីហោ…

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បាន​បញ្ចប់ជីវិត ដោយអង្គុយលើ​បង្គន់បន្ទោរ​បង់​ គួរឲ្យចម្លែក​។ ហេតុការណ៍នេះ បានកើតឡើង នៅ​បន្ទប់លេខG1 ក្នុង​ផ្ទះសំណាក់​ យីហោ «ឡាវេនដឺ» ​ស្ថិត​នៅផ្ទះលេខ10E1 ផ្លូវ113K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ។

បុរសខាងលើ ឈ្មោះ ម៉ី គ័ង ប៉េង (Mei Huang peng) ជនជាតិចិន អាយុ ៤៨ឆ្នាំ ជា​អ្នកទេសចរ​ មានស្រុកកំណើតនៅប្រទេសចិន និងបានមកស្នាក់នៅបន្ទប់លេខG1 ក្នុងផ្ទះសំណាក់ខាងលើ ហើយពុំដឹងមានលិខិតឆ្លងដែនត្រឹមត្រូវដែរ ឬអត់ នោះឡើយ។

ស្រ្តី​ឈ្មោះ សឿង ពៅ អាយុ ៣០ឆ្នាំ ​ជាអ្នកទទួលភ្លៀវក្នុងផ្ទះសំណាក់ខាងលើ បាន​ប្រាប់​នគរបាល​ថា បុរសជនជាតិចិនរូបនេះ បានចូលទៅស្នាក់នៅបន្ទប់លេខ G1 ក្នុងផ្ទះសំណាក់​ឡាវេនដឺ ​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ​។ ​តាម​គម្រោងស្នាក់នៅរយៈពេល ៥៤ថ្ងៃ និងបានឲ្យលុយថ្លៃបន្ទប់ស្នាក់នៅរួចរាល់ហើយ ដោយ​ត្រូវចាកចេញវិលទៅស្រុក​កំណើតវិញ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។

ប្រភពដដែល បាន​ឲ្យដឹងបន្តទៀតថា ដោយឡែក នៅថ្ងៃកើតហេតុ គាត់បានទៅគោះ​ទ្វារបន្ទប់​ ដែលបុរសជនជាតិចិននេះ ស្នាក់នៅ ក្នុងគោលបំណងឲ្យអ្នកអនាម័យ ចូលទៅរៀបចំសម្អាត​បន្ទប់ឲ្យ ប៉ុន្តែពេលនោះ មិនឮសូរឆ្លើយ ហើយទ្វារបន្ទប់ជាប់​គន្លឹះពីខាងក្នុងទៀត​។

ដោយមានការសង្ស័យ ទើបយកកូនសោរផ្សេង មកចាក់បើកទ្វារចូល ទៅមើល ស្រាប់តែប្រទះ​ឃើញបុរសនេះ ​បាន​បញ្ចប់​ជីវិត​​ខ្លួន​ឯង​​នៅក្នុងបន្ទប់ទឹកបណ្តាល​​ឱ្យ​បាត់​បង់​​ជីវិត​ទៅហើយ។ ស្ត្រីនោះ ក៏រាយការណ៍ជូននគរបាលតែម្ដង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នគរបាល​ប៉ុស្តិ៍កាកាបទី២ និងនគរបាល​ខណ្ឌពោធិ៍សែ​នជ័យ បានចុះទៅពិនិត្យជាក់ស្ដែង និងបានរាយការណ៍ ទៅកាន់នគរបាលការិយាល័យបច្ចេក​ទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័្ច​យ។បន្ទាប់មក បាននាំយកសពទៅតម្កល់ទុក​នៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​រាយការណ៍ជូនទៅ​ស្ថាន​ទូតចិន ដើម្បីស្រាវជ្រាវ រកក្រុមគ្រួសារ នាំសពទៅធ្វើបុណ្យប្រទេសកំណើត៕ ដោយ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ