ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូដេញវាយគ្នា ជ្រុលទៅបុក​រថយន្ត រងរបួសធ្ងន់ម្នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យុវជនម្នាក់ បានជិះម៉ូតូហុងដាឌ្រីម មួយគ្រឿង ដេញវាយគ្នា ក្នុងល្បឿន​យ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន នៅផ្លូវបំបែកជាបួន ក៏ជ្រុលបុកចំពីមុខ​រថយន្តមួយគ្រឿងទៀត ដែលកំពុងបត់ឆ្លង…

ភ្នំពេញ៖ យុវជនម្នាក់ បានជិះម៉ូតូហុងដាឌ្រីម មួយគ្រឿង ដេញវាយគ្នា ក្នុងល្បឿន​យ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន នៅផ្លូវបំបែកជាបួន ក៏ជ្រុលបុកចំពីមុខ​រថយន្តមួយគ្រឿងទៀត ដែលកំពុងបត់ឆ្លង ពេញទំហឹង។ ហេតុការណ៍នេះ បានកើតឡើង​ កាលពីវេលាម៉ោង ១ និង ២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

​ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CO-1852មិនដឹងថា មានជម្លោះរឿងអ្វីនោះទេ បានជិះដេញតាមវាយ​យុវជនមួយក្រុមទៀត តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង និងក្នុង​ល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ មិនបានប្រុងប្រយ័ត្ន ម៉ូតូនោះ ក៏បានជ្រុលទៅបុកចំហៀងខាងស្ដាំរថយន្តមួយគ្រឿងទៀត ម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-0008 បើកបរដោយបុរសម្នាក់ តាមបណ្ដោយ​ផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង និងកំពុងបត់ឆ្វេង ទៅផ្លូវម៉ៅសេទុង។ ​ម៉ូតូរងការ​ខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបរ បានរងរបួសបាក់ភ្លៅ សន្លប់ស្ដូកស្ដឹង។ ចំណែកឯរថយន្ត បាន​ក្រពឹត និងបែកចង្កៀងខាងមុខចំហៀងខាងស្ដាំ។

បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន រួមជាមួយរថយន្តរបស់គ្លីនិកឯកសុងត្រាល់ បានចុះមកធ្វើការអន្តរាគមន៍ ដឹកយកជនរងគ្រោះ ទៅសង្គ្រោះភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ ​វាស់វែង និងអូស​យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំ​ដោះស្រាយ ទៅតាមផ្លូវច្បាប់​៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ