ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ហ្គា​ស​និង​កម្មករ​ដឹក​ជញ្ជូន ឆ្លៀត​ឆក់​កាបូប​តាម​ផ្លូវ ត្រូវ​សមត្ថកិច្ច​តាម​ចាប់​បាន​២​នាក់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ ឌុ​ប​គ្នា​២​នាក់ បន្លំ​ភ្នែក ជា​អ្នក​ដឹក​ជញ្ជូន​ហ្គា​ស បាន​ធ្វើ​សកម្មភាព​ឆក់​អ្នកដំណើរ​ថ្មើរជើង តាម​ផ្លូវ បាន​សម្រេច​ញឹកញាប់ ក្នុង​ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ ឌុ​ប​គ្នា​២​នាក់ បន្លំ​ភ្នែក ជា​អ្នក​ដឹក​ជញ្ជូន​ហ្គា​ស បាន​ធ្វើ​សកម្មភាព​ឆក់​អ្នកដំណើរ​ថ្មើរជើង តាម​ផ្លូវ បាន​សម្រេច​ញឹកញាប់ ក្នុង​ខណ្ឌចំការមន ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន ២​នាក់ កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

មន្ត្រី​ជំនាញ បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ឆក់ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ធ្វើការ​ទំនាក់ទំនង និង​ផ្តល់​ព័ត៌មាន​បន្ត​ភ្លាម​ៗ ជូន​ដល់​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចុះ​ដល់ទី​តាំង​ជួប​ជន​រង​គ្រោះ បន្ត​ស្រាវជ្រាវ​កំណត់​រកមុខ​សញ្ញា​ក្រុម​ជនសង្ស័យ ។

រហូត​មក​ដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​ធ្វើការ​ស្រាវជ្រាវ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន​០២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស លួច​មាន​ស្ថាន​ទំងន់ទោស​(​ឆក់​កាបូប​) ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់ ដែល​កំពុង​ដើរ​នៅ​ចំណុច​៩៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១២​និង​៥១​នាទី ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ និង​១​ករណី​ទៀត ឆក់​កាបូបដៃ​ពី​លោកគ្រូ​នាយក​ប្រតិបត្តិ​សណ្ឋាគារ Frangipani Villa កំពុង​ដើរ​តាម​ផ្លូវ តែ​មិន​បាន​ស​សម្រេច នៅ​ចំណុច​ផ្លូវ​១២៣ កែង​៤៣២ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១៧​និង​០៣​នាទី ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ ។

ជនសង្ស័យ ដែឡ​សមត្ថកិច្ច ឃាត់ខ្លួន​រួម​មាន ៖
ទី​១- ឈ្មោះ ធុង សៅ​នី ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ លក់​ហ្គា​ស
និង​ទី​២- ឈ្មោះ រិ​ត រតនា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ដឹក​ហ្គា​ស ។
ជនសង្ស័យ​ទាំង​ពីរ​នាក់ ស្នាក់​នៅផ្ទះ​ជួល​លេខ​៩៥ ផ្លូវ​៦៤១ ភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ
វត្ថុ​តាង​ចាប់​យក​ម៉ូតូ ០១​គ្រឿង ម៉ាក ZOOMER ពណ៌​ស ស្លាក​លេខ ភ្នំពេញ​1IF7281 (​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ឃុំខ្លួន និង​សាកសួរ​បន្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ