រាជធានីភ្នំពេញ ៖ មិនចាំបាច់ទៅកម្សាន្តនៅតាមកោះទេសចរណ៍ល្បីៗនៅលើពិភពលោកក៏បាន ត្រឹមតែកោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា គឺអាចផ្តល់ក្តីសុខគ្រប់គ្រាន់ហើយ សម្រាប់បងប្អូនដែលមិនចង់ចំណាយប្រាក់កាសច្រើនទៅកម្សាន្តនៅក្រៅប្រទេស ។ សម្រាប់ថ្ងៃចុងសប្តាហ៍ ជាពិសេសនៅក្នុងឱកាសនៃពិធីចូលឆ្នាំចិន និងចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ គឺជាពេលវេលាដ៏ស័ក្កិសមបំផុតសម្រាប់សម្រាកកម្ហែកាយ និងកាត់ស្ត្រេសនៅលើកោះដ៏ត្រជាក់ចិត្តនេះ ។
![Picture]()
ជាមួយនឹងទស្សនីយភាពដ៏ស្រស់ស្អាត ខ្យល់សមុទ្រដ៏បរិសុទ្ធ ឆ្នេរខ្សាច់នៃកោះរ៉ុងសន្លឹម មានទឹកថ្លាឆ្វេង ខ្សាច់សម៉ត់ខៃគួរជាទីត្រេកត្រអាលក្រៃលែងនៃអ្នកទេសចរទាំងឡាយ ។ អ្វីដែលអ្នកទេសចរអាចកម្សាន្តបាននៅលើកោះដ៏ស្រស់ស្អាតនេះក្រៅពីកម្សាន្តនៅលើឆ្នេរ ខ្សាច់ដ៏ស្រស់ស្អាតហើយនោះ គឺគេអាចជិះទូកទៅមើលផ្កាថ្ម ស្ទូចត្រី និងមើលព្រះអាទិត្យ លិចជាដើម ។
![Picture]()
នៅពេលយប់យើងអាចអង្គុយញ៉ាំអាហារ ក្រេបរសជាតិស្រាក្រហម ស្តាប់សំឡេងទឹករលក មើលព្រះច័ន្ទ និងមើលភ្លើងចម្រុះពណ៌ដែលចាំងចូលក្នុងផ្ទៃសមុទ្របង្កើតបានជាបរិយាកាសគួរជាទីមនោរម្យបំផុត ។ កោះរ៉ុងសន្លឹម អាចចាត់ទុកថា ជាទីឋានដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកចង់កាត់ទៅស្ត្រេស លម្ហែខួរក្បាលនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ព្រោះពេលបានទៅដល់ទីនេះហើយ ច្បាស់ជាភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយជាក់ជាមិនខាន ។
![Picture]()
រឹតតែគួរជាទីទាក់ទាញអារម្មណ៍ និងធ្វើឱ្យសម្រស់កោះរ៉ុងសន្លឹម កាន់តែស្រស់ស្អាត និង ទាក់ទាញមួយកម្រិតថែមទៀតនោះ គេឃើញមាន Resort មួយកន្លែងដែលបានបង្កប់ខ្លួននៅលើកោះនេះ គឺ Eden Beach Resort ដែលបច្ចុប្បន្នកំពុងតែទាក់ទាញការចាប់អាម្មរណ៍អ្នកទេសចរយ៉ាងខ្លាំង ជាពិសេសអ្នកទេសចរក្នុងស្រុកតែម្តង ដោយសារតែ Eden Beach Resort ទើបតែបើកដំណើរការថ្មីៗមកនេះ ហើយមានទីតាំងនៅជាប់នឹងមាត់សមុទ្រតែម្តង ។
![Picture]()
រីហ្សតនេះត្រូវបានរចនាឡើងបែបប្លែកភ្នែកពីគេ ដែលមានបន្ទប់ស្នាក់នៅមានផាសុខភាព ជាមួយនឹងតម្លៃសមរម្យ និងសេវាកម្មល្អ ។ លោក ចែន សម្ភា អ្នកគ្រប់គ្រងទូទៅរបស់ Eden Beach Resort បានឱ្យដឹងថា Eden Beach Resort មានបន្ទប់ ៤ប្រភេទផ្សេងគ្នា តម្រូវតាមបែបជាលក្ខណៈក្រុមការងារ ជាក្រុមគ្រួសារ ក៏ដូចជាមានបន្ទប់ស្វីតស្វីតសម្រាប់គូស្នេហ៍ដ៏រ៉ូមេនទិក ជាពិសេសសម្រាប់ចង់អ្នកទៅ Honeymoon ផងដែរ ដែលបន្ទប់នីមួយៗមានបំពាក់ សម្ភារៈទំនើបៗ ប្រើប្រាស់អ៊ិនធើណែតល្បឿនលឿន មានទូរទស្សន៍ដែលអាចមើលបានច្រើនប៉ុស្តិ៍ថែមទៀតផង ។
![Picture]()
លោក សម្ភា បន្តថា ជាធម្មតាភ្ញៀវដែលទៅកម្សាន្តនៅ Eden Beach Resort គឺ ៨០ភាគរយជាភ្ញៀវក្នុងស្រុក ហើយពួកគាត់តែងចង់បានអ្វីដែលថ្មី និងប្លែក ដូច្នេះ Eden Beach Resort តែងតែជួយរៀបចំសេវាកម្មផ្សេងៗជូនភ្ញៀវផងដែរ ។
![Picture]()
សូមបញ្ជាក់ថា កោះរ៉ុងសន្លឹម គឺជាកោះមួយរបស់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។ កោះនេះមានទំហំ ២៤.៥គីឡូម៉ែត្រ មានឆ្នេរខ្សាច់សស្អាតចម្ងាយ ៤គីឡូម៉ែត្រ និងមានផែរ ចំណតទូកជាច្រើផងដែរ ។ កោះនេះស្ថិតនៅចម្ងាយប្រហែល ៤គីឡូម៉ែត្រខាងត្បូងកោះរ៉ុង ដោយយើងធ្វើដំណើរពីផែរកាណូតឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះតាមរយៈទូកល្បឿនលឿន ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ