ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​ជាង​៨០​នាក់​​ត្រូវ​ចាប់ខ្លួន​ដោយ​សង្ស័យ​ថា​​​ផលិត​វ៉ាក់សាំង​ក្លែងក្លាយ​លក់

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ រាយការណ៍​នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ថា មនុស្ស​ជាង​៨០​នាក់​សង្ស័យ​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ក្លែងក្លាយ​បាន​ត្រូវ​ចាប់ខ្លួន​នៅ​ចិន ។ ក្រុម​​មនុស្ស​ទាំងនោះ​ដែល​ជា​សមាជិក​នៃ​អង្គការ​មួយ​ចាប់តាំងពី​ខែកញ្ញា​មក​បាន​ផលិត​វ៉ាក់សាំង​ក្លែងក្លាយ​បាន​ជាង​៣.០០០​ដូ​ស…

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ រាយការណ៍​នា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ថា មនុស្ស​ជាង​៨០​នាក់​សង្ស័យ​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ក្លែងក្លាយ​បាន​ត្រូវ​ចាប់ខ្លួន​នៅ​ចិន ។

ក្រុម​​មនុស្ស​ទាំងនោះ​ដែល​ជា​សមាជិក​នៃ​អង្គការ​មួយ​ចាប់តាំងពី​ខែកញ្ញា​មក​បាន​ផលិត​វ៉ាក់សាំង​ក្លែងក្លាយ​បាន​ជាង​៣.០០០​ដូ​ស ។ តាម​ប៉ូលិស​ចិន​ថា ពួក​អ្នក​រៀបចំ​បណ្ដាញ​នោះ​បាន​យក​ល្បា​យ​អំបិល​ចាត់ទុកជា​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 សម្រាប់​លក់​ក្នុង​តម្លៃ​ខ្ពស់​ដល់​បណ្ដា​អ្នក​ត្រូវការ​ក្នុង​ទីផ្សារ ។​

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​នោះ​នៅ​ចិន​ចាប់ផ្ដើម​តាំងពី​រដូវក្ដៅ​កន្លង​ទៅ​នេះ​មក ហើយ​រដ្ឋាភិបាល​ចង់​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ឲ្យ​បាន​ប្រមាណ​ជា​៥០​លាន​នាក់​ជា​អ្នកមាន​អាទិ​ភាព​រហូត​ដល់​ថ្ងៃ​ទី​១២ កុម្ភៈ ខាង​មុខ​នេះ ។

បច្ចុប្បន្ន​ចិន​មាន​វ៉ាក់សាំង​២​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​រួច​ហើយ គឺ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​រដ្ឋ​SHINOPHARM និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន SINOVAC ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ