ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ស ខេ​ង អំពាវនាវ​ពលរដ្ឋ បើ​មិន​ចង់​អស់​ថវិកា​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ជា​ថ្មី​ម្តងទៀត សម្តេច​ក្រឡា ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ថា បើ​មិន​ចង់​អស់​ថវិកា ឬ​ខាត​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រូវ​ចូល​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​គ្រប់​ៗ​គ្នា…

រាជធានី​ភ្នំពេញ ៖​ជា​ថ្មី​ម្តងទៀត សម្តេច​ក្រឡា ហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ថា បើ​មិន​ចង់​អស់​ថវិកា ឬ​ខាត​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រូវ​ចូល​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

ថ្លែង​ក្នុង​ពិធី​ទិវា​អន្ដរជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៥ នា​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សួនច្បារ​មាត់ទន្លេ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល សម្ដេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​សា​ជា​ថ្មី​ថា គោលបំណង​ការ​រឹត​បន្ដឹង​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​គ្មាន​បំណង​គៀបសង្កត់​យក​ថវិកា​ពី​ប្រជាពលរដ្ឋ​ឡើយ ។ ជា​ពិសេស​កាត់​បន្ថយ​អ្នក​ស្លាប់ និង​រង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

សម្ដេច ស ខេ​ង បាន​គូសបញ្ជាក់​ថា ៖ «​នា​ពេល​កន្លង​ទៅ​យើង​បាន​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ពេល​នោះ​យើង​បាន​ទទួល​ប្រតិកម្ម​ចម្រុះ មាន​ប្រតិកម្ម​គាំទ្រ និង​មិន​គាំទ្រ ។ ប៉ុន្ដែ​ទោះបី​យ៉ាងណា​ក៏​ដោយ គណៈកម្មាធិការ ដែល​មាន​ខ្ញុំ​ជា​ប្រធាន មិន​មាន​បំណង​ណាមួយ​មិនល្អ​នោះ​ទេ បំណង​សំខាន់​ជាងគេ​របស់ខ្ញុំ គឺ​ការ​កាត់​បន្ថយ​នូវ គ្រោះថ្នាក់​ចរាចរណ៍ ជា​រួម​កាត់​បន្ថយ​មនុស្ស​ស្លាប់ ឬ​ការពារ​អាយុជីវិត​របស់​មនុស្ស និង​ការពារ​មនុស្ស​កុំ​ឲ្យ​រង​របួស​» ។

សម្ដេច​បន្ដ​ថា «​ណ៎ហើយ​គ្មាន​បំណង​គៀបសង្កត់​ប្រជាជន ដើម្បី​យក​លុយ​មក​ចែក​គ្នា ឲ្យ​អ្នក​នេះ​ឲ្យ​នោះ ។ ប៉ុន្ដែ​អនុវត្ត​ជាក់ស្ដែង​ទៅ​រហូត​មក​ដល់​ពេល​នេះ មាន​ប្រសិទ្ធភាព ហើយ​ណែនាំ​សមត្ថកិច្ច​របស់​យើង​កុំ​ឲ្យ​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​លោក​គាំទ្រ ។ ហើយ​កាល​ណុ​ង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ថា មាន​ជំងឺ​កូ​វី​ដ ហើយ​ផាកពិន័យ​ធ្ងន់​ទៀត ។ ហើយ​ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា បើ​មិន​ចង់​ឲ្យ​បាត់​បង់លុយ សូម​មេត្តា​គោរព​ច្បាប់​ចរាចរណ៍ ហើយ​គោរព​ច្បាប់​ដើម្បី​ខ្លួនឯង​» ។ សម្ដេច​ក្រឡាហោម បញ្ជាក់​ថា ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ការពារ​អាយុជីវិត​ខ្លួនឯង ក្រុម​គ្រួសារ និង​អ្នក​ដ៏​ទៃ ។ សម្ដេច ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច ស ខេ​ង ក៏​បាន​បញ្ជាក់​ថា លទ្ធផល​ក្នុង​ការ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​លទ្ធផល​ល្អ​ប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ក្នុង​នោះ បាន​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៩៤២​លើក ស្មើ​២៣% កាត់​បន្ថយ​អ្នក​ស្លាប់​ចំនួន​៣៣៥​នាក់ ស្មើ​១៧% និង​កាត់​បន្ថយ​អ្នក​របួស​ចំនួន​១,៤៥៥ ស្មើ​២៤% និង​បាន​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ចំនួន​១៧៩០​នាក់​ឲ្យ​រួច​ផុត​ពី​ការ​បាត់បង​ជីវិត និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង