ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិមន្ត្រី​នគរបាល​ស្រុក​អូរ​ជ្រៅ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​​បន្ទាយមានជ័យ ៖ ​មន្ត្រី​នគរបាល​ចំនួន​៤២​នាក់ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ ​ដែលពិធី​នេះបាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ…

​ខេត្ត​​បន្ទាយមានជ័យ ៖ ​មន្ត្រី​នគរបាល​ចំនួន​៤២​នាក់ ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ ​ដែលពិធី​នេះបាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង​មានការ​ចូលរួម​ពី​លោក​អាន វណ្ណៈ អភិបាលរង​ស្រុក​អូរ​ជ្រៅ លោកស្នងការ​រង លោកនាយ នាយ​រង​ការិយាល័យ លោក​អធិការ អធិការរង​និង​មន្ត្រី​នគរបាល​ជា​ច្រើន​រូប​។

​តាម​សេចក្តី​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​អាន​ដោយ​លោក​វរសេនីយ៍ឯក យី ប៊ុ​ន​រឿង បាន​ការិយាល័យ បុគ្គលិក ត្រូវ​បាន​សម្រេច​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋាន​ន្តិ​រ​ស័ក្តិ ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាត​មាន​ជ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ ចំនួន​៤២​រូប ក្នុង​នោះ​សម្រេច​បំពាក់​ឋានន្តរស័ក្តិ​ចំនួន​២២​នាក់ ។​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​០៤​នាក់​, ​ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​០៦​នាក់​,​ថ្នាក់​អនុសេនីយ៍ត្រី ចំនួន​០៩​នាក់​,​ថ្នាក់​ព្រិ​ន្ទ​បាល​ឯក​ចំនួន​០៣​នាក់ និង​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង​ចំនួន​២០​នាក់ ថ្នាក់​នាយ​ប៉ុស្តិ៍​រដ្ឋបាល​០១​និង​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​០៩​នាក់​,​ថ្នាក់​ផ្នែក​០១​នាក់​និង​នាយ​រង​ថ្នែ​ក​ចំនួន​០៩​នាក់ ។

​ថ្លែង​នា​ឱកាស​នោះដែរ​ លោក​អាន វណ្ណៈ​អភិបាលរង​ស្រុក​អូរ​ជ្រៅ និង​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បាន​ល្អ​រយៈ​កន្លង​មក ធ្វើ​ឲ្យ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងស្រុក​អូរ​ជ្រៅ មាន​លទ្ធផល ទន្ទឹម​នោះ​ផង​ដែរ​គឺ​បាន​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ និង​បាន​ចូលរួម​ចំណែក​មនុស្សធម៌ បាន​ផ្តល់​អំណោយ ដល់​ប្រជា​ពលរ​ដ្ជួ​ប​ការ​លំបាក​ក្នុង​ជីវភាព ។

​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ​សិទ្ធិ ឡោះ ក៏​បាន​អបអរសាទរ ដល់​មន្ត្រី​នគរ​បាល​នគរបាល​ទាំង​៤២​រូប ដែល​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ដំឡើង​ឋានន្តរស័ក្តិ តែងតាំង​មុខ​តំណែង​នា​ឱកាស នេះ​គឺជា​យកចិត្តទុកដាក់​របស់​ថ្នាក់​ដឹក​អគ្គស្នងការ​នគរបាល​ជាតិ​និង​ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី​នគរបាល​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បាន​ល្អ ។

​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ទៀត​ថា​៖​ដើម្បី​ឲ្យ​ភូមិ ឃុំ សង្កាត់ រក្សា​បាន​នូវ​សន្តិសុខ​ល្អ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ពី​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ពិសេស​គឺ​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ ស្តី​ពី ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ថ្មី ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ឲ្យ​គាត់​បានដឹង​និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​មូលដ្ឋាន​មាន​សន្តិសុខ​ល្អ​។

​ជា​ចុង​ក្រោយ​ លោ​ឧត្តម​សេនី​យ៍័​ទោ សិទ្ធិ ឡោះ បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​ទាំងអស់ ត្រូវ​ខិតខំ​បំ​ភារកិច្ច​របស់​ខ្លួន​បន្ថែម​ទៀត និង​ត្រូវ​បន្ត​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩​នេះ កុំ​ឲ្យ​មាន​ឆ្លង​ដល់​សហគមន៍​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ