បើកទំព័រឆ្នាំ២០២១ ការនាំ​អង្ករ​កម្ពុជា​ចេញទៅបរទេស​ធ្លាក់ចុះ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកទំព័រឆ្នាំ២០២១ ការនាំ​អង្ករ​កម្ពុជា​ចេញទៅបរទេស​ធ្លាក់ចុះ

2 ខែ មុន
  • Phnom Penh

ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារ​សហរដ្ឋអា​មេរិក។ បរិមាណនាំចេញនេះ…

ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារ​សហរដ្ឋអា​មេរិក។ បរិមាណនាំចេញនេះ មានការថយចុះជារួម ៣២.០៧% ដែលជា​ពិសេស​គឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប បានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារ​ប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹងខែ​មករា ឆ្នាំមុន។នេះបើតាមការឲ្យដឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

Picture

បើតាមស្ថាប័នខាងលើការធ្លាក់ចុះនៃការនាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិកសភាពអឺរ៉ុប ដែលមានការធ្លាក់ចុះដល់ទៅ​ជិត៦០% គឺ បណ្តាលមកពីមូលហេតុចម្បងគឺបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ(Pre-courier) ទៅប្តូរនៅកប៉ាល់មេទៅអ៊ឺរ៉ុប (Mother Vessel) និងតម្លៃទៀតសោតបានឡើងខ្ពស់ ដល់ទៅ៥ ដង នៃតម្លៃឆ្នាំមុន។

Picture

ចំពោះទីផ្សារប្រទេសចិន បានកាន់កាប់ចំណែក ៤៧.១៥% នៃការនាំចេញសរុប ដែលគិតជាបរិមាណគឺមានចំនួន ១៦១៦៣ តោន និងមានការកើនឡើង៧.៧% បើធៀបនឹងខែមករា ឆ្នាំ២០២០។

ប្រភេទអង្ករនាំចេញក្នុងខែមករា ឆ្នាំ២០២១នេះ ឃើញថា ៨៧.៦៣% គឺជាចំណែករបស់អង្ករក្រអូប ដែលរួមមានទាំងក្រអូបប្រណីត សែនក្រអូប អង្ករសរីរាង្គផ្កាម្លិះជាដើម។

Picture

ឧកញ៉ា​ ហ៊ុន ឡាក់ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ត្រូវបានដក​ស្រង់​សម្តីដោយ​វិទ្យុបារំាងអន្តរជាតិ​ថា​ បញ្ហា​ធ្លាក់ចុះការនាំចេញអង្ករកម្ពុជា​ទៅ​បរទេស​នេះ​មក​ពី​ការ​ប្រមូល​ផល​ស្រូវ​ត្រូវ​អូស​បន្លាយ​ដោយ​សារ​តែ​ទឹក​ជំនន់​ ហើយ​ការ​បញ្ជា​ទិញ​របស់​រោង​ម៉ាស៊ីន​ត្រូវ​បាន​បង្អង់​ ខណៈ​ស្រូវ​ដែល​មាន​គុណភាព​ល្អ​ក៏​មិន​សូវ​សម្បូរ​។ អ្នក​ជំនួញ​ស្រូវ​អង្ករ​រូប​នេះ​ អះអាង​ថា​ ថ្វី​ត្បិត​ការ​នាំ​អង្ករ​ចេញ​ថយ​ចុះ​ តែ​កសិករ​លក់​ស្រូវ​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ ពីព្រោះ​មាន​ឈ្មួញ​មក​ពី​ប្រទេស​ជិត​ខាង​ចូលមក​ទិញ​ច្រើន​៕