ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គ្រាន់តែ​ឃើញ​ឪពុក​គិត​ខ្លី​ក៏​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ តែ​អ្វី​ៗ​ត្រូវ​ហួសពេល​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់​ជី​វីត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ជួល បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​រស់នៅ​មិន​ចុះសម្រុង​គ្នា នាំ​កូនប្រុស​ម្នាក់​រត់​ចោល​ទុក​អោយ​គាត់​នៅ​តែតោ​ល ជាមួយ​កូនប្រុស អាយុ​៩​ម្នាក់​ទៀត ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់​ជី​វីត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន នៅ​ក្នុង​បន្ទប់​ជួល បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​រស់នៅ​មិន​ចុះសម្រុង​គ្នា នាំ​កូនប្រុស​ម្នាក់​រត់​ចោល​ទុក​អោយ​គាត់​នៅ​តែតោ​ល ជាមួយ​កូនប្រុស អាយុ​៩​ម្នាក់​ទៀត ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​បន្ទប់​លេខ ០៦៧G ផ្លូវ​លេខ ១០៣ ក្រុម​ទី​៤ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ភ្លាម​ៗ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត តែ​ស្លាប់​បាត់​ទៅ​ហើយ ។ បុរស​ដែល​គិត​ខ្លី ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ សម រ​ដ្ឋា អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មាន​ប្រពន្ធ និង​កូន ប្រុស​២​នាក់ ។

តាម​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា បុរស​រូប​នោះ​បាន​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ខ្សែ​អង្រឹង ភ្ជាប់​ទៅ​នឹង​ស្នួល​ហាល​ខោអាវ នៅ​ក្នុង​បន្ទប់ ហើយ​ស្លាប់​ដូច​បំណង់ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រូប​នោះ​បាន​ទិញ​ស្រា​ចំនួន​៣​កំប៉ុង ផឹក​នៅ​ក្នុង​បន្ទប់​ជួល ។ បន្ទាប់​ពី​ផឹក​ស្រវឹង បុរស​រូប​នោះ​ក៏​បាន​យក​ខ្សែ អង្រឹង មក​ចង​.​ក​សម្លាប់​ខ្លួន ហើយ​ត្រូវ​បានកូន​ប្រុស​ដែល​រត់​លេង​នៅ​ក្បែរ​នោះ​ឃើញ​ក៏​បាន​រត់​ចេញ​ស្រែក​ប្រាប់​ឪពុកមា និង​អ្នក​ជិតខាង​អោយមក​ជួយ ហើយ​នាំ​គ្នា​កាត់​ខ្សែ​ទំលាក់ ហើយ​ហៅ​ម៉ូតូ​កង់​៣​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​ត្រូវ​បាន​គ្រូពេទ្យ​ថា​ស្លាប់ បាត់​ទៅ​ហើយ ។

តាម​ក្រុម​គ្រួសារ បានអោយ​ដឹង​ថា បុរស​រូប​នោះ​មាន​ប្រពន្ធ​នឹង​កូនប្រុស​ចំនួន​២​នាក់ ដែល​កូន​បង​អាយុ​៩​ឆ្នាំ និង​កូន​ប្អូន​អាយុ​៥​ឆ្នាំ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ ជី​វីត​គ្រួសារ​ក៏​បាន​ប្រេះឆា មាន​ភាព​កាំរ​កូ​ស ដោយ​មានការ​ឈ្លះ​ជា​ប្រចាំ តែ​ពុំ​ដឹង​ថា មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយ ។ ដោយសារ​តែ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា រយៈពេល​ប្រមាណ​ជាង​១​ខែ​មក​ហើយ ស្ត្រី​ជា​ប្រពន្ធ ក៏​បាន​សម្រេចចិត្ត ចុះ​ចោលផ្ទះ​(​លែងលះ​គ្នា )​ដោយ​យក​កូនប្រុស​អាយុ​៥ ទៅ​រស់នៅ​ធ្វើការ នៅ​ខេត្តកំពង់ស្ពឺ ។

តាម​ក្រុម​គ្រួសារ​អោយ​ដឹង​ទៀត​ថា មូលហេតុ​ដែល​នាំ​អោយ​គ្រួសារ​នេះ​បែកបាក់​គ្នា​ឈ្លោះ​ទាស់ទែង​គ្នា ហើយ​ប្រពន្ធ​រត់​ចោល​ដោយសារ​តែ​ភាព​ក្រីក្រ ព្រោះ​មួយ​រយៈ​នេះ​ប្តី មិន​ស្រូវ​មានការ​ងារ​ធ្វើ ។ បន្ទាប់​ពី​ប្រពន្ធ​រត់​ចោល ធ្វើ​អោយ​បុរស​រូប​នោះ​បាក់ទឹកចិត្ត លែង​មាន​ក្តី​សង្ឃឹម​ក្នុង​ជី​វីត ហើយ​គិតតែ​ផឹក​លែង​គិត​ធ្វើការ​ងារ​ហើយ​បាន​បញ្ចប់​ជី​វីត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ។ សព​តម្កល់​នៅ​សាល​សព​មន្ទីរពេទ្យ​កាល​ម៉ែ​ត រង​ចាំ នគរបាល​ជំនាញ​ត្រួតពិនិត្យ រួច​ប្រគល​អោយ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ