ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ឡាន​ពន្លត់អគ្គីភ័យ​តថ្លៃ​បា.ញ់​ទឹក​ពេល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​ពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ស្នើ​ដល់​គណៈ បញ្ជាកា​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ពិនិត្យ​ករណី​ឡាន​ពន្លត់អគ្គីភ័យ​ធ្វើការ​តថ្លៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ស្នើ​ដល់​គណៈ បញ្ជាកា​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ពិនិត្យ​ករណី​ឡាន​ពន្លត់អគ្គីភ័យ​ធ្វើការ​តថ្លៃ នៅ​ពេល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​ថ្លែង​ក្នុង​ពិធី​ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៥ នៅ​ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ​ឆ្នាំ​២០២១​ថា ការ​រឹត​បន្តឹង​ចរាចរណ៍​ផ្លូវ​គោ​គ​តែងតែ​មានការ​រិះគន់​ពី​មតិ​មួយ​ចំនួន ប៉ុន្តែ​មួយ​រយៈពេល​កន្លង​មកនេះ​ដូច​ជា ស្ងាត់​ដោយសារ​មានការ​គោរព​ច្បាប់​ចរាចរណ៍ ។ សម្តេច​បាន​បន្ត​ថា នគរបាល​ចាប់​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍ គឺ​ចាប់​ផាក ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​មិន​ចង់​អស់​លុយ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ហើយ​អ្វី​ដែល​សម្តេច​ចេញ​គោលការណ៍ គឺ​មិន​ដើម្បី​សម្តេច​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ គឺ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ គឺ​មិន​ធ្វើ​តែ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ គឺ​ធ្វើ​ទាំង​នគរបាល​ចរាចរណ៍ ដោយ​ជៀសវាង​ការ​រិះគន់​ថា ផ្តល់​ឱកាស​ដល់​នគរបាល​ចរាចរណ៍​យក​ករណី​ជា​អាជីវកម្ម​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា ៖«​បើ​មិន​ចង់​ឲ្យ​ខាត់​បងលុយ សូម​មេត្តា​គោរព​ច្បាប់ ហើយ​គោរព​ច្បាប់​ដើម្បី​ន​ណា មិនមែន ដើម្បី​ខ្ញុំ​ទេ គឺ​ដើម្បី​ជីវិត​របស់ និង​ជីវិត​ក្រុម​គ្រួសារ ។ អា​លូវ​ថា ខ្ញុំ​ខុស តែ​មិន​ទទួល​ទេ ព្រោះថា​មិន​ដើម្បី​ខ្ញុំ​ទេ ។ ជាក់ស្តែង គឺ​អី​ញ្ចឹ​ង ពីព្រោះ​ច្បាប់​ចង់ ឬ​មិន​ចង់ គឺ​ត្រូវ​គោរព » ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា មិន​ត្រូវ​រឹត​បន្តឹង​តែ​អ្នក​ប្រើប្រាស់​ផ្លូវ​នោះ​ទេ សមត្ថកិច្ច​ត្រូវ​បាន​រឹត​បន្តឹង​ដែរ គឺ​ត្រូវ​រឹត​បន្តឹង​ទាំងអស់​គ្នា ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ករណី​មាន​អគ្គី​ភ័យ​កើតឡើង​ប្រជាពលរដ្ឋ​ហៅ​ឡានទឹក ពេល​នោះ​ឡាន​ទៅ​ទៅ​ដល់ ប៉ុន្តែ​កន្លែង​ខ្លះ​ចូល​មិន​ចុះ ដែល​ជា​រឿង​មួយ តែបើ​សិន​ឡាន​ទៅ​ដល់​ហើយ​កន្លែង​អាច​ចូល​ដល់​តែ​មិន​បាន​បាញ់​នោះ​ទេ ដោយ​រង​ចាំ​ការ​តថ្លៃ​សិន ដែល​ជា​ចំណុច​ខុស​របស់​សមត្ថកិច្ច ។

សម្តេច​បញ្ជាក់​ថា​៖«​បើ​ទៅ​ដល់​កន្លែង​អាច​ចូល​បាញ់​ហើយ មិន​បាញ់ គឺ​ខុស​ហើយ សមត្ថកិច្ច អី​ញ្ចឹ​ង​ចំណុច​នឹង​ត្រូវ​មើល យើង​មាន​ឡាន​ដែល​ប្រើ​ប្រេង​របស់​រដ្ឋ យើង​ដឹង​ថា គាត់​ស៊ីប្រាក់ខែ​រដ្ឋ ។ តែ​យើង​ដឹង​ថា ការ​ពិត​ហើយ​គាត់​ប្រាក់ខែ​តិចតួច តែ​យើង​មាន​យន្តការ​មក​ដោះស្រាយ ប៉ុន្តែ​មិន​ត្រូវ​យក​ករណី​នឹង​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​នោះ​ទេ ដែល​ជា​ករណី​ខុស​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ស្នើ​ដល់​គណៈ​បញ្ជាការ​រាជធានី ខេត្ត​ទាំងអស់​យកចិត្តទុកដាក់​ត្រួតពិនិត្យ​បញ្ហា​ការ​ធ្វើ​អាជីវកម្ម​ឡាន​បាញ់​ទឹកនឹង​កុំ​ឲ្យ​មាន ។ យើង​សុខចិត្ត​ត្រូវ​បន្ថែម​ប្រាក់​ឧត្ត​ម្ភ ឬ​ប្រាក់​លើកទឹកចិត្ត​ក្នុង​ករណី​នីមួយ​ៗ​ទៅ​វិញ ។ សម្តេច​គូសបញ្ជាក់​ថា ៖«​កុំទៅ​តថ្លៃ​ពេល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​ប៉ុន្មាន​រយ​ដុល្លារ អាហ្នឹង​វា​រឹតតែ​ងាប់​គ្នា​ទៀត​ហើយ បាន​លុយ​ពី​ណា​ឲ្យ​បើ​ខ្លះ​លុយ​នៅ​ក្នុង​ភ្នក់ភ្លើង​ទៅ​ហើយ វា​រឿង​ហ្នឹង​។ ខ្ញុំ​មិន​ចង់​បន្ទោស​អ្នក​ណា​ទេ ប៉ុន្តែ​យើង​មិនមែន​រឹត​បណ្តឹង​ស ម្រា​ប់​ប្រជា ពលរដ្ឋ​នោះ​ទេ គឺ​រឹត​បណ្តឹង​សមត្ថកិច្ច​ផង​ដែរ​»​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង ខណៈ​ពេល​កន្លង​មក​ក៏​មាន​ករណី​តថ្លៃ​គ្នា​រវាង​ម្ចាស់ផ្ទះ​កំពុង​ឆេះ និង​សមត្ថកិច្ច​ចំនួន​តូច​ក្នុង​ការ​ជួយ​បាញ់​ពន្លត់ ភ្លើង​កំពុង​ឆេះ ឬ​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ