ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នានេះ ធ្លាក់ខ្លាំងជាងគេនៅរាជធានីភ្នំពេញ ប្រមាណ៤០គ.ម ៤ជ្រុងប៉ុណ្ណោះ ។ នៅតាមខេត្តខ្លះជាប់រាជធានី ដូចជាខេត្តតាកែវ ខេត្តព្រៃវែង កំពង់ស្ពឺ ធ្លាក់ភ្លៀងដោយដុំ… អ្នកស្រែរកទឹកដាក់ស្រូវអត់បានទេ… ភ្លៀងធ្លាក់នៅភ្នំពេញខ្លាំងពេក… ធ្វើឱ្យអ្នកស្រែយើងតាមបណ្តាខេត្តខ្លះ ដែលរាំងឫស… ស្រែកចំអកថា កន្លែងធ្វើស្រែអត់ធ្លាក់ទេ… វាទៅបង្ខំធ្លាក់នៅកន្លែងអត់ធ្វើស្រែទៅវិញ… មេឃក៏អយុត្តិធម៌ដែរ… ហេតុអីបានជាមេឃធ្លាក់ភ្លៀងខ្លាំងតែភ្នំពេញ ?
គ្មានពិបាកយល់ទេ… យូរៗធ្លាក់ម្តងឱ្យណាណី… ដើម្បីវាស់ស្ទង់ស្នាដៃអាជ្ញាធររាជធានី ដែលខំធ្វើលូទឹកសព្វថ្ងៃនេះ «មានប្រសិទ្ធភាពដែរឬអត់?» ធ្វើ «ចំកន្លែងត្រូវ» ដែរឬអត់ ?
កាលចៅហ្វាយក្រុងចាស់… ប្រឹងខ្លាំងណាស់ខាង «រៀបចំលូទឹក» …ប្រឹងណាស់ ដើម្បីមុខមាត់ និងស្នាដៃ… ប៉ុន្តែវានៅតែលិចដដែល… គ្រាន់តែលិចមិនយូរ… លិចឆាប់ស្រក… ។
មកដល់ចៅហ្វាយក្រុងចុងក្រោយ… ចាប់ផ្តើមភ្លាម គឺលូទឹក… អាតូចៗ ប៉ុនៗ ក.ដៃសម័យបារាំង… កាយចោលចង់អស់ហើយ… ដាក់សុទ្ធតែលូយក្ស… ។ ពិនិត្យឃើញប្រឹងមែនទែន… បើកុំប្រឹងម្លឹងៗ ទីក្រុងភ្នំពេញប្រហែលអណ្តែតបាត់ទៅហើយ… វាលិចខ្លាំងមែន ! ប៉ុន្តែឆាប់ស្រកអស់… មកពីហូរមិនទាន់ !!
ផ្តល់យុត្តិធម៌ខ្លះទៅចុះ… នៅក្រុងព្រៃនគរ ក៏ដូចក្រុងបាងកក ភ្លៀងខ្លាំងម្តងៗ… លិចដូចគ្នា… ស្ទើរស្មើចង្កេះ… ម៉ូតូបណ្តើរឃើញតែដៃ ប៉ុន្តែក្រោយភ្លៀងដ៏កំហុក រាំងបន្តិច… ទឹកក៏ស្រកអស់ដែរ… គឺដូចគ្នាទេ !!
ភ្លៀងធ្លាក់ខ្លាំងម្តងៗ កណ្តាលទីក្រុង… គួរអបអរសាទរ… ព្រោះជាកម្លាំងវាស់ស្ទង់… នូវចំណុចខ្លាំង… ចំណុចខ្សោយ… សម្រាប់អាជ្ញាធរក្រុងមូរជើងខោ លាត់ដៃអាវ… ប្រឹងថែម ! …ដូច្នេះសូមអរគុណភ្លៀង… កុំភ្លេចថា បើទឹកត្រាំយូរ គឺអន់ ! ប៉ុន្តែបើទឹកឆាប់ស្រក… ភ្លៀងរាំង ទឹកហូរអស់ ប្រាកដជាពូកែហើយ !!
អាឡេវ
ចែករំលែកព័តមាននេះ