ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃទី៣-៩ ខែកុម្ភៈតំបន់មួយចំនួននឹងចុះត្រជាក់ ហើយភ្លៀងធ្លាក់ពីតិចទៅមធ្យម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៩​ខែកុម្ភៈ​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ចុះ​ត្រជាក់ ហើយ​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៩​ខែកុម្ភៈ​ខាង​មុខ​នេះ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ចុះ​ត្រជាក់ ហើយ​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ស្តី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣-៧ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​ពី​មធ្យម ទៅ​ខ្លាំង ។ និង​នៅ​ថ្ងៃ​ទី ៨-៩ ខែកុម្ភៈ ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប ខ្សោយ និង​ឥទ្ធិពល​ខ្យល់​ប្រឹស (BREEZE) ដែល​បក់​មក​ពី​ឈូង​សមុទ្រ​ថៃ ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២០ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C​។ នៅ​ថ្ងៃ​ទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២២-២៥ C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ °C មាន​ភ្លៀង​ខ្សោយ ទៅ​មធ្យម នៅ​ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ។

ចំណែក​បណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៩ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C ។ នៅ​ថ្ងៃ​ទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២០-២៣ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១ °C មាន​ភ្លៀង​ខ្សោយ នៅ​តំបន់​នៅ​ខេត្ត ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ។

ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៣ °C និង​សីតុណ្ហភាព​អតិបរមា មា​នី ២៨-៣១ °C ។​នៅ​ថ្ងៃ​ទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៤ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០ °C មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម​នៅ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ