ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​មក​ពី​ថៃ​ម្នាក់​បានជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២ កុម្ភៈ​ថា បាន​ព្យាបាល​ស្ត្រី​ជា​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២ កុម្ភៈ​ថា បាន​ព្យាបាល​ស្ត្រី​ជា​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ជា​សះស្បើយ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​នោះ​ទេ ។ ប៉ុន្តែ​មាន​ករណី​ជា​សះស្បើយ​ចំនួន​០១​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរ ពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ ។

សូម​ជម្រាប​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ទូ​ទាំង​ប្រទេស​គិត​មក​ដល់​ថ្ងៃ​ទី​២ ខែកុម្ភៈ មាន​ចំនួន​៤៦៦​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៤៤៤​នាក់ និង​កំពុង​ព្យាបាល​ចំនួន​២២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង