ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន លើកទឹកចិត្ត​មីយ៉ាន់ម៉ា ឱ្យបន្តការសន្ទនា​ ការផ្សះផ្សា និងការវិល​ត្រឡប់ទៅរកភាព​ប្រក្រតីឡើងវិញ

3 ឆ្នាំ មុន

មីយ៉ាន់ម៉ា៖ អាស៊ាន លើកទឹកចិត្តប្រទេសមីយ៉ាន់ម៉ា ឱ្យបន្តការសន្ទនាគ្នា ការផ្សះផ្សា និងការវិល​ត្រឡប់ទៅរកភាពប្រក្រតីវិញ ស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន​របស់ខ្លួន ដោយផ្អែកលើគោលបំណង និងគោលការណ៍…

មីយ៉ាន់ម៉ា៖ អាស៊ាន លើកទឹកចិត្តប្រទេសមីយ៉ាន់ម៉ា ឱ្យបន្តការសន្ទនាគ្នា ការផ្សះផ្សា និងការវិល​ត្រឡប់ទៅរកភាពប្រក្រតីវិញ ស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន​របស់ខ្លួន ដោយផ្អែកលើគោលបំណង និងគោលការណ៍ ដែលមានចែងនៅក្នុង​ធម្មនុញ្ញអាស៊ាន។

អាស៊ាន បានគូស​បញ្ជាក់ជាថ្មី​ថា ស្ថិរភាពនយោបាយនៅក្នុងរដ្ឋសមាជិកអាស៊ាន គឺចាំបាច់ សម្រាប់សហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។

សេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវបានបង្ហោះក្នុងហ្វេសប៊ុកផេករបស់អាស៊ាន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី​មេដឹកនាំយោធាភូមា បានធ្វើរដ្ឋប្រហារមិនបង្ហូរឈាម ដោយចាប់លោកស្រី អ៊ុង សានស៊ូជី និង​ប្រធានាធិបតី ព្រមទាំង​ថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលភូមា ឬមីយ៉ាន់ម៉ា។ ក្រុមយោធា បាន​ឡើងកាន់អំណាច ហើយអះអាងថា រដ្ឋប្រហារយោធាននេះ បានកើតឡើង ដោយសារតែមានភាពមិនប្រក្រតី ក្នុងការ​​បោះឆ្នោត​ ខណៈដែល​គណបក្ស​របស់​លោកស្រី អ៊ុង សានស៊ូជី បន្តឈ្នះការបោះឆ្នោត​ នៅភូមា កាលពីពេលថ្មីៗនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ