ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សបង្កើតថ្មី នឹងស្វែងរកក្តី​សង្ឃឹម​របៀបណា?

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានសម្រេច បង្កើតគណបក្សថ្មី ឈ្មោះ​ «គណបក្សកែទម្រង់កម្ពុជា» ដើម្បីចូលរួមប្រកួតប្រជែងក្នុង…

ភ្នំពេញ៖ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានសម្រេច បង្កើតគណបក្សថ្មី ឈ្មោះ​ «គណបក្សកែទម្រង់កម្ពុជា» ដើម្បីចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោត​ជាតិ នៅឆ្នាំ២០២៣​។

លោក អ៊ូ ច័ន្ទ​រ័ត្ន ​បាន​​​​កំពុង​​​រៀប​​ចំ​​បែ​ប​​បទ​​​ដាក់​​ពាក្យ​​ស្នើ​សុំ​​បង្កើត​គណ​បក្ស​ថ្មី​​នេះ ទៅ​​​កាន់​​​ក្រសួង​​​​​​មហា​​​​​​​ផ្ទៃ​។ ​​កា​រ​បង្កើត​​គណ​បក្ស​ថ្មី​មួយទៀតនេះ ដោយសារតែ​លោក អ៊ូ ច័ន្ទរ័ត្ន អស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ អស់ជំនឿនឹង​អតីត​ថ្នាក់ដឹកនាំ បក្ស សង្គ្រោះជាតិ ដែលចេះតែប្រកាសថា វិលចូលស្រុកៗ តែទីបំផុត មិន​បានធ្វើតាមពាក្យ សន្យាឡើយ។ នោះគឺអស់ពីលោកសមរង្ស៊ី ដល់វេន​លោកស្រី មូរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ មិនអាចធ្វើតាមអ្វី ដែល​លោកស្រីប្រកាសថា នឹងត្រឡប់មក ប្រទេសកម្ពុជា នា​​​ថ្ងៃ​​​ទី​​១៧ ​ខែ​មករា ឆ្នាំ​២០២១​។

តើគណបក្សរបស់លោកនឹងអាចជំនួសប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ ដែលបានស្លាប់ទៅហើយដែរ ឬទេ?

មនុស្សជាច្រើនជឿថាគណបក្សរប់ស់លោកនឹងមិនអាចដើរតួនាទីយ៉ាងពេញលេញជំនួសអោយគណបក្សសង្គ្រោះជាតិបានឡើយ។ វាជាផ្លូវដ៏វែងឆ្ងាយមួយ បើសិនជាពួកគេ ចង់ធ្វើអោយ ខ្លាំងដូចគណបក្សសង្គ្រោះជាតិ។

ទោះបីជាយ៉ាងណាក៏ដោយចុះ ការបង្កើតគណបក្សថ្មីនេះជាជម្រើសដ៏ល្អមួយជាជាង ការដេក លង់លក់ផ្នែកនយោបាយ ដោយយោសប្តិថាគណបក្សសង្គ្រោះជាតិ នឹងរស់ឡើងវិញ។

បើសិនជាគណបក្សរបស់លោកនិងគណបក្សផ្សេងទៀត ចង់ដណ្តើមប្រជាប្រិយនោះ គេចាំ បាច់ត្រូវតែរៀបចំរចនាសម័្ពន្ឋថ្នាកដឹកនាំអោយរឹងមាំនៅថ្នាក់មូលដ្ឋាន​ហើយទន្ទឹមជាមួយគ្នាមានកម្មវិធីនយោបាយដ៏ជាក់លាក់ឆ្លើយតបនឹងបញ្ហាដែលកម្ពុជាកំពុងប្រឈមមុខ។ ដូចជា ការយកចិត្តទុកដាក់ដល់ការពង្រឹងវិស័យសុខាភិបាល វិស័យយុត្តិធម៌ និង វិស័យ អប់រំ ជាដើម។ ពោលគឺគេមិនគ្រាន់តែបង្កើតគណបក្ស អោយតែមានឈ្មោះ​ហើយមិ នប្រឹងធ្វើការ អោយអស់លទ្ឋភាពឡើយ។

យ៉ាងហោចណាស់ ​មានអតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រ​នៃអតីតគណបក្ស សង្រ្គោះជាតិ ចំនួន ១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទា ទទួលសិទ្ធិ អាចមានសិទ្ធិនយោបាយឡើងវិញ។

ក្នុងនោះ អតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រ​អតីតគណបក្សសង្គ្រោះជាតិ បានដឹកនាំ និងបង្កើតគណបក្ស ៣ រួចមកហើយ រួមមាន៖ លោក គង់ គាំ បានធ្វើជា​ប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងដោយកូនប្រុសពៅរបស់លោក​។ ចំណែកអតីត​តំណាងរាស្ត្រ លោក រៀល ខេមរិន្ទ បាន​​បង្កើត​​​គណបក្សខ្មែរអភិរក្សនិយម​។ រីឯ​អតីត​តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ ​លោក ជីវ កត្តា និងលោក កង គឹមហាក់ បានបង្កើត​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ។

ការ​សម្រេច​​បង្កើត​គណបក្ស​ថ្មី​​​នេះ ក៏​ព្រោះតែ​​អតីត​ថ្នាក់ដឹកនាំ និង​អតីត​​តំណាង​រាស្ត្រ​គណ​​បក្ស​​​ប្រឆាំង​ គ្មាន​​ជំនឿ​​ថា អតីតគណបក្សសង្រ្គោះជាតិ ដែលងាប់ទៅហើយ​ នឹងអាចរស់ ឡើងវិញ​នោះឡើយ។  

​​ការរួមគ្នា​បង្កើតគណបក្សថ្មី​ជាបន្តបន្ទាប់នេះទៀតសោត ក៏ជាការអនុវត្តនូវសិទ្ធិ​សេរីភាព​របស់ពលរដ្ឋខ្មែរ​ ដូចមាន​កំណត់​ក្នុងរដ្ឋធម្មនុញ្ញ។ ​ឲ្យតែបំពេញតាមលក្ខខណ្​ឌកំណត់​នៃច្បាប់ គណបក្សនយោបាយ គឺរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ តែងតែ​សម្រេច​ អនុញ្ញាត​ឲ្យ​បង្កើតគណបក្ស និងធ្វើសកម្មភាពស្របតាមច្បាប់ ដោយគ្មានការរារាំង​ ឬរើសអើង​​នោះទេ​។

ការបង្កើតគណបក្ស​​កាន់តែច្រើន ដើម្បី​ចូលរួមការបោះឆ្នោត គឺជាការចូលរួម​លើក​កម្ពស់ សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងចូលរួម​​អភិវឌ្ឍន៍ប្រទេសជាតិ​។

ទោះបីជា​មិនបាន​ឈ្នះ​ការបោះឆ្នោត ហើយ​បើ​ទោះបីជា​មិនទទួលបានអាសនៈ​នៅរដ្ឋសភា​ក៏ដោយ ក៏​គណបក្សនយោបាយ​ទាំងអស់ នៅកម្ពុជា បានចូលរួម​ប្រជែង​ការបោះ​ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ។ មួយវិញទៀត គណបក្សនយោបាយទាំងអស់ ក៏មានឱកាស​ចូលរួម​​ក្នុងឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់​ ដែល​ជាយន្តការថ្មី ​ដើម្បី​ពិនិត្យ​និងផ្តល់ យោបល់លើ​រាល់​សេចក្តីព្រាងច្បាប់ ឯកសារ​នានារបស់រាជរដ្ឋាភិបាល​ មុនពេល​សេចក្តីព្រាង ច្បាប់ និងឯកសារ​ទាំងនោះ ដាក់ឆ្លង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​។

គណបក្សនយោបាយ ក្នុងឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់​ កន្លងមក ក៏បាន​ចូលរួម​ធ្វើការងារជាច្រើន ជួយដល់ប្រជាពលរដ្ឋ តាមរយៈការ​ទំនាក់ទំនង និងរាយ​ការណ៍​ដោយផ្ទាល់ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធភាពមិនប្រក្រតី​នានា​ ក្នុងសង្គម​កម្ពុជាយើងផងដែរ​។

ការបង្កើតគណបក្សថ្មី ហើយ​ចូលរួមការបោះឆ្នោត ទោះបីជា​ជាប់ឆ្នោតជាតំណាងរាស្ត្រ ឬជា​ក្រុមប្រឹក្សាឃុំសង្កាត់ ហើយបើសូម្បីតែមិនជាប់ឆ្នោត តែមានឱកាសបម្រើការងារ នៅក្នុង ក្របខណ្ឌ​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​​ក្តី គឺ​សុទ្ធតែជាឱកាស ​ដែលអាចឲ្យ​អ្នកនយោបាយខ្មែរយើង បញ្ចេញសមត្ថភាព​តាម​ចំណេះ និងជំនាញរៀង​ៗខ្លួន ក្នុងបំណងរួម គឺ​ដើម្បី​​ជាតិ មាតុភូមិ និងដើម្បីប្រជាជនកម្ពុជា​យើង​​។​

ជាការពិត អ្នកនយោបាយទាំងអស់ សុទ្ធតែអះអាងពី​ឆន្ទៈស្នេហាជាតិ​ ហើយធ្វើ​នយោបាយ ដើម្បី​កម្ពុជា និង​​ដើម្បីប្រជាជន​កម្ពុជា​។ ​ដូច្នេះ​​​​​អ្នក​​នយោ​បាយ​​​យើង​​ ពិសេស​​អ្នក​នយោបាយ​ក្នុងអតីតបក្ស​ប្រឆាំង ដែល​ជាប់បំរាម​ មិន​ឲ្យធ្វើ​នយោបាយ ៥ឆ្នាំ គិតចាប់តាំងពីតុលាការ​ សម្រេច​រំលាយ​​គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ បាន​ស្នើសុំ​សិទ្ធិ​ធ្វើនយោបាយ​ឡើងវិញ ជាបន្តបន្ទាប់ ហើយ​ក៏បាន​​ធ្វើសកម្មភាពនយោបាយឡើងវិញ តាមរយៈការបង្កើតគណបក្សថ្មីជាបន្តបន្ទាប់​។

ដូច្នេះ​ ការចាកចេញ​ពី​អតីតមេបក្សលោកសមរង្ស៊ី និងលោកកឹមសុខា បាន​បន្តកើត​ឡើង ហើយ​​អតីត​ថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រ​គណបក្សប្រឆាំង ក៏បាន​សាងជី​វិត​នយោបាយដោយ​ខ្លួនឯង ជាជាង​បន្ត​ឡាំប៉ា ដេក​ចាំឲ្យ​របស់ងាប់ហើយ រស់ឡើងវិញ៕