ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ស្របច្បាប់​ប្តឹង​ប៉េ​អ៊ឹម​ចាប់​ប្តី​ ជា​អភិបាលរង​ខណ្ឌ​៧​មក​រា រឿង​ផិតក្បត់

4 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក ហៀ​ក ចាន់​លាង ជា​អភិបាលរង​ខណ្ឌ​៧​មក​រា ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ប្រពន្ធដើម ប្តឹង​ចោទ​ប្រកាន់​ពី​បទ​«​ផិតក្បត់​» ខណៈ​ដែល​លោក​អភិបាលរង​រូប​នេះ…

ខេត្តសៀមរាប ៖ លោក ហៀ​ក ចាន់​លាង ជា​អភិបាលរង​ខណ្ឌ​៧​មក​រា ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ប្រពន្ធដើម ប្តឹង​ចោទ​ប្រកាន់​ពី​បទ​«​ផិតក្បត់​» ខណៈ​ដែល​លោក​អភិបាលរង​រូប​នេះ កំពុង​ស្ថិត​ក្នុង​បន្ទប់​តែ​២​នាក់​ស្រី​ស្នេហ៍ នៅ​ក្នុង​បន្ទប់​ខុន​ដូ​មួយ​កន្លែង ក្នុង​ក្រុង​សៀមរាប ។

ករណី​ឃាត់ខ្លួន​លោក ហៀ​ក ចាន់​លាង អភិបាលរង​ខណ្ឌ​៧​មក​រា បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ខុន​ដូ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

យោង​តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តសៀមរាប បាន​ចុះ​ដល់​បន្ទប់​ខុន​ដូ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ខណៈ​ពេល​នោះ កម្លាំង​ជំនាញ​បានឃើញ​ឈ្មោះ​ហេង បូ​ឡែ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​លោក​ហៀ​ក ចាន់​លាង អាយុ​៤២​ឆ្នាំ ជា​អភិបាលរង​ខណ្ឌ​៧​មក​រា កំពុង​នៅ​ក្នុង​បន្ទប់​ជាមួយ​គ្នា ។

ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ធ្វើការ​នាំ​ខ្លួន​បុរស​និង​ស្ត្រី​ទាំង​២​នាក់​នេះ មក​ការិយាល័យ​ជំនាញ ដើម្បី​សាកសួរ ពាក់ព័ន្ធ​អំពើ​ផិតក្បត់​ ។

ក្រោយមក ដោយ​មានការ​ឯកភាព លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន​លោក​ ហៀ​ក ចាន់​លាង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ​។ ចំណែក​ឈ្មោះ​ ហេង បូ​ឡែ​ន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

តាម​ការ​បញ្ជាក់​ថា ការ​ឈាន​ដល់​ការ​ឃាត់ខ្លួន​លោក​អភិបាលរង​ខណ្ឌ​៧​មក​រា រូប​នេះ គឺ​ដោយសារ​តែ​មាន​ពាក្យបណ្តឹង​ពី ជន​រង​គ្រោះ​ឈ្មោះ ជ​.​ក​.​រ​.​ណ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​មន្ត្រីរាជការ មាន​លំនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ត្រូវជា​ប្រពន្ធ ស្របច្បាប់ របស់​លោក ហៀ​ក ចាន់​លាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ