ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​មេធាវី​លោក​ត្រាំ​នាំ​គ្នា​រត់​ចោល​លោក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍​ CNN​ និង​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​៣១​ ខែ​មក​រា​ ឆ្នាំ​២០២១​​ថា មេធាវី​​ជា​ច្រើន​រូប​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ​…

សហរដ្ឋអាមេរិក ៖ ទូរទស្សន៍​ CNN​ និង​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​នា​ថ្ងៃ​ទី​៣១​ ខែ​មក​រា​ ឆ្នាំ​២០២១​​ថា មេធាវី​​ជា​ច្រើន​រូប​របស់​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ​ បាន​​បោះបង់​ចោលការ​ការពារ​លោក ខណៈ​សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ដល់​ពេល​បើក​សវនាការ​ដកហូត​តំណែង​លោក​ក្នុង​ព្រឹទ្ធសភា​។

ដោយ​ដកស្រង់​ប្រភព​មិន​បង្ហាញ​ឈ្មោះ​នានា ទូរទស្សន៍​ CNN​ អះអាង​ថា មេធាវី​៥​រូប​ក្នុង​នោះ​២​រូប​​សន្មត់​ថា ​ជា​អ្នកដឹកនាំ​ក្រុម​មេធាវី ការពារ​ក្ដី​លោក​ត្រាំ បាន​បោះបង់​ចោលការ​ការពារ​នោះ ក្រោយ​​ពី​មានការ​ខ្វែងគំនិត​គ្នា​លើ​វិធី​នៃ​កិច្ច​ការពារ​បែប​ណា​មក​។ លោក​ត្រាំ​ចង់​ឲ្យ​បណ្ដា​មេធាវី​លោក​​បន្ត​តវ៉ា​លើ​ប្រធានបទ​នៃ​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ដែល​បេក្ខ​ជន​គណបក្ស​ប្រជាធិបតេយ្យ លោក​ចូ​បៃ​ដិ​ន​ជា​អ្នក​ឈ្នះ ជា​ជាង​ផ្ដោត​លើ​ភាព​មិន​ស្របច្បាប់​កាត់ក្ដី ប្រធានាធិបតី​ដែល​លែង​កាន់​តំណែង​ទៅ​ហើយ​។

ក្នុង​ចំណោម​មេធាវី​ដែល​រត់​ចោល​លោក​ត្រាំ​មាន លោក​BUTCH BOWERS និង​លោក​DEBORAH BARBIER ដែល​ត្រូវ​ដឹកនាំ​ក្រុម​មេធាវី​ការពារ​លោក​។

សវនាការ​កាត់ក្ដី​លោក​ត្រាំ​ពី​បទ​អុជអាល​ឲ្យ​មានការ​បះបោរ ក្រោយ​ការ​លុកលុយ​អុកឡុក​វិមាន​សភា​​កា​ពី​តូ​ល កាលពី​ថ្ងៃ​ទី​៦​មក​រា ដោយ​ពួក​អ្នកគាំទ្រ​លោក​ត្រាំ ត្រូវ​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​៩​កុម្ភៈ​។ ប៉ុន្តែ​​មាន​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​តែ​៥​រូប​ប៉ុណ្ណោះ បាន​ត្រៀម​ចូលរួម​ដៃ​ជាមួយ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​៥០​រូប ដែល​បែប​នោះ​នាំ​ឲ្យ​ការ​បោះ​ឆ្នោត​ក្នុង​ព្រឹទ្ធសភា នឹង​ពុំ​មាន​​សំឡេង​ភាគច្រើន​គ្រប់គ្រាន់​២​ភាគ​៣ ក្នុង​ការ​សម្រេច​ដក​តំណែង​លោក​ត្រាំ​ឡើយ​។

ទាល់តែ​ព្រឹទ្ធ​សមាជិក​គណបក្ស​សាធារណរដ្ឋ​១០​រូប​ចូលរួម​បោះ​ឆ្នោត​គាំទ្រ ទើប​មាន​សំឡេង​គ្រប់​គ្រាន់​បាន​២​ភាគ​៣​ក្នុង​ការ​ដក​តំណែង​លោក​ត្រាំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ