រាជធានីភ្នំពេញ ៖ ករណីផ្ទុះអាវុធកក្រើកទាំងកណ្តាលយប់ស្ថិតក្នុងហាងម៉ាស្សាយីហោ «លីស៊ឺជិន» ទីតាំងកោះពេជ្រនោះ គឺត្រូវកម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនជាតិចិន និង ខ្មែរសរុបជាង៣០នាក់ ដែលទីតាំងនេះជាកន្លែងព្យាបាលចលនាតាមក្បួនចិនមួយកន្លែង ។
![Picture]()
សូមរំលឹកថា ជម្លោះរវាងជនជាតិចិន និងជនជាតិខ្មែរចំនួន២ក្រុម បង្កឱ្យមានអ្នករងរបួសមួយចំនួន ហើយកម្លាំងមានសម្ថកិច្ចមូលដ្ឋានខណ្ឌចំការមន និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១០និង ៣០នាទីយប់ថ្ងៃទី៣១ មករា នៅចំណុចកន្លែងព្យាបាលចលនាតាមក្បួនចិនយីហោ«លី ស៊ឺជិន» ជាន់ទី៨ ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
![Picture]()
តាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានករណីផ្ទុះអាវុធខ្លីចំនួន១គ្រាប់នៅ ជាន់ទី ៨ ក្នុងកន្លែងព្យាបាលចលនាតាមក្បួន
ចិនមួយកន្លែងដែលមានយីហោ«លី ស៊ឺជិន» ក្នុងទីក្រុងកោះពេជ្រ ភ្លាមនោះ កម្លាំងមានសម្ថកិច្ចនគរបាលខណ្ឌចំការមន សហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងកងរាជអាវុធហត្ថ ធានី ភ្នំពេញ ដែលដឹកនាំ និងបញ្ជារដោយផ្ទាល់អំពីសំណាក់ឯកឧត្តម រ័ត្ន ស្រ៊ាង បានចុះមកធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ។
![Picture]()
ក្នុងពេលនោះដែរ កម្លាំងមានសម្ថកកិច្ចខណ្ឌចំការមន សហការជាមួយនិងកម្លាំងរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ យ៉ាងច្រើនបានធ្វើការឡោមព័ទ្ធទីតាំងផ្ទុះអាវុធមួយកន្លែងខាងលើ ដោយបានធ្វើការចាប់ខាត់ខ្លួនមនុស្សសរុបចំនួនជាង ៣០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន និងមានចំនួន ៥ ទៅ ៦នាក់ជាជនជាតិខ្មែរ និងដកហូតអាវុធខ្លីចំនួន២ដើមផងដែរ។
![Picture]()
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពាក់ព័ន្ធទៅនិងករណីឈានទៅដល់ការផ្ទុះអាវុធចំនួន ១គ្រាប់រវាងមនុស្សពីរ ក្រុមដែលមានភាគច្រើនជាជនជាតិចិន និង ជនជាតិខ្មែរនេះផងដែរ គេមិនបានដឹងថា ផ្តើមចេញពីជម្លោះគ្នារឿងអ្វីច្បាស់លាស់នោះទេ? ដោយបានបង្ករអោយមានមនុស្សមួយចំនួនរង របួស ដាច់រលាត់ ដៃ ជើង និងក្បាលស្រាលៗ ដោយសាតែ ការវាយតប់គ្នាផងដែរ មិនមែនដោយសារត្រូវគ្រាប់កាំភ្លើងឡើយ។
![Picture]()
ក្នុងប្រត្តិបត្តិការអស់រយះពេលជាច្រើនម៉ោងស្ទើរតែពេញមួយយប់ទល់ភ្លឺរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅ ក្នុងហាងម៉ាស្សាចលនាតាម ក្បួនចិនយីហោ
«លី ស៊ឺជិន» ក្នុងករណីជម្លោះរវាងមនុស្សពីរ ក្រុមដែលមានទាំង ជនជាតិ ចិន និងជនជាតិខ្មែររហូតឈានទៅដល់ការផ្ទុះអាវុធខ្លីចំនួន១គ្រាប់់នេះដែរ។
![Picture]()
មនុស្សរហូតទៅដល់ជាង៣០នាក់ត្រូវបាន ចាប់ឃាត់ខ្លួនជាន្តបន្ទាប់ក្នុងចំណោមនោះ មានជនជាតិខ្មែរពី៥ទៅ៦នាក់ប៉ុណ្ណោះ ដោយបានធ្វើការដកហូតអាវុធខ្លីចំនួន២ដើម រួមទាំអវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ជាបន្តទៅទៀត។
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ