Salah ថា Liverpool ត្រូវឈ្នះគ្រប់ប្រកួតដើម្បីការពារតំណែងជើងឯក
4 ឆ្នាំ មុន
អង់គ្លេស ៖ Mohamed Salah បាននិយាយថា Liverpool ត្រូវការឈ្នះគ្រប់ការប្រកួតទាំងអស់ដែលនៅសល់សម្រាប់រដូវកាលនេះ ដើម្បីអាចការពារតំណែងជើងឯករបស់ខ្លួន។ ការលើកឡើងបែបនេះ ពីសំណាក់ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ២៨ឆ្នាំរូបនេះ…
អង់គ្លេស ៖ Mohamed Salah បាននិយាយថា Liverpool ត្រូវការឈ្នះគ្រប់ការប្រកួតទាំងអស់ដែលនៅសល់សម្រាប់រដូវកាលនេះ ដើម្បីអាចការពារតំណែងជើងឯករបស់ខ្លួន។
ការលើកឡើងបែបនេះ ពីសំណាក់ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ២៨ឆ្នាំរូបនេះ គឺនៅក្រោយបញ្ចប់ការប្រកួតដែល Liverpool បានយកឈ្នះលើម្ចាស់ផ្ទះ West Ham ក្នុងលទ្ធផល ៣-១ កាលពីយប់ម្សិលមិញ ហើយរូបគេរកបាន២គ្រាប់ក្នុងជំនួបនេះផងដែរ។
Liverpool មាន៤០ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Man City ចំនួន៤ពិន្ទុដែលនៅសល់១ប្រកួតទៀតមិនទាន់លេង។ ខណៈដែលបច្ចុប្បន្នបញ្ហាប្រឈមធំបំផុតសម្រាប់ក្រុមលោក Jürgen Klopp គឺវិបត្តិកីឡាកររងរបួសច្រើននាក់។
Salah ថ្លែងប្រាប់ Sky Sports ថា «ជារៀងរាល់ឆ្នាំគឺដូចនេះ។ ប្រសិនបើអ្នកចង់ឈ្នះលីគ អ្នកត្រូវតែឈ្នះរាល់ការប្រកួតទាំងអស់។ ពីព្រោះយើងគ្រាន់តែចង់ការពារតំណែងជើងឯក និងបន្តឈ្នះគ្រប់ការប្រកួត»៕
ចែករំលែកព័តមាននេះ