ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំលែងបាន​! ម្តាយ​ប្តឹង​ឱ្យ​ចាប់​កូន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ យុវជនម្នាក់ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​​ខឹង​ម្តាយ​ស្តីបន្ទោស ​ក៏​​យក​ខោអាវ​របស់​ខ្លួន​ និង​ប្អូន​ទៅ​ដុត​ចោល ​ព្រមទាំង​​យក​គម្រប​ធុង​ទឹក​គប់​ម្តាយ​បណ្តា​លឱ្យ​ហើម​ភ្នែក​​ ​កាលពី​​វេលា​ម៉ោង​១០និង​៣០​នាទី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ យុវជនម្នាក់ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​​ខឹង​ម្តាយ​ស្តីបន្ទោស ​ក៏​​យក​ខោអាវ​របស់​ខ្លួន​ និង​ប្អូន​ទៅ​ដុត​ចោល ​ព្រមទាំង​​យក​គម្រប​ធុង​ទឹក​គប់​ម្តាយ​បណ្តា​លឱ្យ​ហើម​ភ្នែក​​ ​កាលពី​​វេលា​ម៉ោង​១០និង​៣០​នាទី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១​ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ក៏ត្រូវ​ម្តាយ​ប្តឹង​ឱ្យ​​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១​ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ​ជនសង្ស័យ​ឈ្មោះ ភ័​ណ និ​ត ហៅ​ជ្រូក​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ​​។

លោក​បាន​បញ្ជាក់​ថា ​​មុនពេលកើតហេតុ ស្ត្រី​​រង​គ្រោះ​​​ឈ្មោះ ដាំ ម៉ៅ អាយុ​៥៣​ឆ្នាំ ​ត្រូវជា​ម្តាយ ​រស់នៅ​ភូមិ​ខាងលើ បានដាក់ពាក្យ​​ប្តឹង​ជនសង្ស័យ​​ដែល​ត្រូវ​ជា​កូនបង្កើត​ម្នាក់​​​ខាងលើ​ថា​​បាន​ធ្វើ​សកម្មភាព​យក​គម្រប​ធុង​ទឹក​គប់​គាត់​ បណ្តាលឱ្យ​​ហើម​ភ្នែក​ឆ្វេង​ព្រោះតែ​រឿង​ស្តីបន្ទោស​​បន្តិចបន្តួច ​ស្រាប់តែ​ជនសង្ស័យជា​កូន​យក​ខោអាវ​របស់ខ្លួន និង​ខោអាវ​ប្អូន​ទៅ​ដុត​ចោលកាលពីវេលាម៉ោងកើតហេតុ​ខាងលើ​ ​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ​​ក្រោយពី​​ទទួល​បណ្តឹង​ពីស្ត្រីរងគ្រោះជា​ម្តាយ​​​រួចហើយ ​កម្លាំងសមត្ថកិច្ច​​បាន​ចុះ​ឃាត់​ជនសង្ស័យ​នាំ​យក​​ទៅ​​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយ​ជនសង្ស័យ​បាន​សា​ភាព​ថា​ ខ្លួន​ពិតជា​បាន​​ប្រព្រឹត្ត​ដូចការ​ចោទប្រកាន់ប្រាកដមែន​ ព្រោះតែ​ខឹង​ម្តាយ​ស្តីបន្ទោស​និង​ជេ​រ ហើយក៏​​យក​ខោអាវ​​របស់​ខ្លួន​និង​ខោអាវ​ប្អូន​ទៅ​ដុត​ចោល ​លុះ​​ម្តាយ​ជេរ ធ្វើ​ឱ្យ​ខ្លួន​​ខឹង​ក៏​​យក​គម្រប​ធុង​ទឹក​គប់​ទៅ​លើ​ម្តាយ​ត្រូវ​ចំ​រង្វង់​ភ្នែក ​បណ្តាល​ឱ្យ​​ហើមភ្នែក​​ ក៏ត្រូវ​ម្តាយ​ប្តឹង​​ឱ្យ​​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួនតែម្តង ។​

ក្រោយ​សាកសួររួច​​ហើយ សមត្ថកិច្ច​​បាន​កសាង​សំណុំរឿង​ប​ញ្ជូនជនសង្ស័យ​​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ