រាជធានីភ្នំពេញ ៖ ករណីផ្ទុះអាវុធមួយគ្រាប់ បង្កការផ្អើលរហូតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចុះព័ទ្ធអគារមមួយកន្លែងយីហោ«លី ស៊ីជិន» ក្នុងកោះពេជ្រ គឺឃាត់មនុស្សបាន៦នាក់ ក្នុងនោះ ចិន៥នាក់ និងខ្មែរម្នាក់ និងដកហូតកាំភ្លើងខ្លីចំនួន២ដើមផងដែរ។បច្ចុប្បន្ន កម្លាំងនាយកដ្ឋានកំពុងបន្តសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការស្រាវជ្រាវតាមនិតិវិធី។
![Picture]()
សូមបញ្ជាក់ថា ហេតុការណ៍ផ្ទះអាវុធខាងលើ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ មករា នៅចំណុចអាគារឈ្មោះលី ស៊ីជិន ស្ថិតនៅជាន់ទី៨ ក្នុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ខណៈផ្ទុះអាវុធភ្លាម នៅមិនទាន់មានការភ្ញាក់ផ្អើលនោះទេ លុះប្រហែល២០នាទីក្រោយមក ទើបកងរាជអាវុធហត្ថ និងកម្លាំងនគរបាលចម្រុះ បានចុះមកដល់កន្លែងកើតហេតុ។
![Picture]()
តាមការឱ្យពីបុរសសន្តិសុខនៅកោះពេជ្របានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ពេលខ្លួនកំពុងអង្គុយនៅគោលដៅបុរីវរជន ក៏បានឮសំលេងផ្ទុះអាវុធ១គ្រាប់ ចេញពីអគារនោះ តែមិនដឹងថា មានរឿងអ្វីកើតឡើងនោះទេ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ