ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ហ្វ្រី​ឃី​ក​ចូល​ដូច​ចាប់​ដាក់​ដែល​ជា​គ្រាប់​ទី​៦៥០​សម្រាប់ Barca

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ Lionel Messi បាន​រក​គ្រាប់​បាល់​ទី ៦៥០ សម្រាប់​ក្រុម Barcelona ជាមួយនឹង​ការ​ទាត់​បាល់ Free-kick…

អេ​ស្ប៉ា​ញ ៖ Lionel Messi បាន​រក​គ្រាប់​បាល់​ទី ៦៥០ សម្រាប់​ក្រុម Barcelona ជាមួយនឹង​ការ​ទាត់​បាល់ Free-kick បញ្ចូល​ទី​យ៉ាង​អស្ចារ្យ ក្នុង​ជំនួប​ដែល​ក្រុម​របស់​ខ្លួន​យកឈ្នះ ២-១ លើ​ក្រុម​ភ្ញៀវ Athletic Bilbao ដើម្បី​ឡើង​ទៅ​ឈរ​ចំណាត់ថ្នាក់​ទី​២ ក្នុង​តារាង La Liga ។

គ្រាប់​បាល់ Free-kick ដ៏​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​រកបាន​នៅ​នាទី​២០ ដែល​ជា​គ្រាប់​បើក​ឆាក​ក្នុង​ជំនួប​នេះ​។ មុន​ពេល​ក្រុម​ភ្ញៀវមាន​គ្រាប់​បាល់​តាម​ស្មើ បន្ទាប់​ពី​ខ្សែការពារ Jordi Alba ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯងនៅ​នាទី​៤៩​ក្នុង​តង់​ទី​២​។ លុះដល់​នាទី​៧៤ ខ្សែប្រយុទ្ធ Antoine Griezmann បានរក​គ្រាប់​ជ័យជម្នះ​សម្រាប់​ម្ចាស់ផ្ទះ​។

ជ័យជម្នះ​នេះ ជួយ​ឱ្យ​ក្រុម​លោក Ronald Koeman ឡើង​ទៅ​ឈរ​ពីលើ​ក្រុម​គូប្រជែង Real Madrid ដោយ​មាន​៤០​ពិន្ទុ​ស្មើគ្នា ប៉ុន្តែ​មាន​គម្លាត​រហូត​ដល់​១០​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Atlético Madrid៕

https://www.youtube.com/watch?v=KnO20IF088U