ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជិន ម៉ា​លី​ន ​ផ្ញើ​សារ​ជូន​លោក​ស្រី រ៉ូ​ណា ស្មី​ត ដែល​ជិត​ចប់​​អាណត្តិ​​ពី​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ប្រកាស​ថា ​លោកស្រី​នឹង​ចប់​​អាណត្តិ​​នៅ​កម្ពុ​ជា នា​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ និង​បាន​ប្រកាស​ឲ្យ​ដឹងផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ប្រកាស​ថា ​លោកស្រី​នឹង​ចប់​​អាណត្តិ​​នៅ​កម្ពុ​ជា នា​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ និង​បាន​ប្រកាស​ឲ្យ​ដឹងផង​ដែរ ​នូវ​បេក្ខជន​ថ្មី​ដែល​អាច​នឹង​មក​ជំនួស​តំណែង​របស់​លោកស្រី ។

ទន្ទឹម​នឹង​នោះ លោក ជិន ម៉ា​លី​ន អនុប្រធាន ​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ​២០២១​នេះ​ថា គាត់​នឹង​ចប់​អាណត្តិ​​​ជា​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​លោក​ស្រី ​គឺជា​អ្នករាយការណ៍​ពិសេស​ដែល​បាន​ធ្វើការ​សហការ​បាន​ល្អ ជាង​អ្នករាយការណ៍​ពិសេស​មុន​ៗ​។

លោក ជិន ម៉ា​លី​ន បាន​និយាយ​ពី​លោកស្រី​រ៉ូ​ណា ស្មី​ត បន្ត​ថា «​យើង​ធ្លាប់​ជា​មិត្ត​នឹង​គ្នា​ក្នុង​អាជីព​ជា​អ្នក​អប់រំ ​និង​ស្រាវជ្រាវ​ផ្នែក​សិទ្ធិ​មនុស្ស​មុន​ពេល​ទទួល​អាណត្តិ​ជា​អ្នករាយការណ៍​ពិសេស ហើយ​​ក៏​នៅ​តែ​ជា​មិត្ត​នឹង​គ្នា​ក្នុង​ពេល​បំពេញការងារ​និង​បេសកកម្ម​ក្នុង​​អាណត្តិ​​រយៈពេល​៥​ឆ្នាំ​នេះ ព្រោះ​យើង​ដឹង​ថា យើង​ត្រូវ​បំពេញ​តួនាទី​និង​ភារកិច្ច​របស់​យើង​រៀង​ៗ​ខ្លួន​តាម​​អាណត្តិ​​ និង​ការ​ចាត់​តាំង ប្រកបដោយ​ការ​ទទួលខុសត្រូវ​។ សូម​អរគុណ​សម្រាប់​កិច្ចសហការ​ល្អ​នា​ពេល​កន្លង​មក ដែល​យើង​មិន​ធ្លាប់​ឃើញ​មាន​ឡើយ​ចំពោះ​អ្នករាយការណ៍​ពិសេសមុន​ៗ» ។

សូម​រម្លឹក​ថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី ២៩ ខែមករា​ថា «​នៅ​ចុងបញ្ចប់​នៃ​អាណត្តិ​របស់ខ្ញុំ​ជា​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ប្រទេស​កម្ពុជា​ដែល​ខិត​ជិត​ដល់ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អ​.​ស​.​ប បាន​ប្រកាស​អំពី​ការ​ជ្រើសរើស​បេក្ខជន​»​។ ក្រុម​ពិគ្រោះ​យោបល់ (​ដែល​រួម​មាន​តំណាង​នៃ​រដ្ឋ​ជា​សមាជិក​នានា​) បាន​បញ្ចប់​កិច្ច​សម្ភាសន៍​ហើយ ពី​វិស័យ​មួយ​ដ៏​រឹង​មាំ បាន​ផ្តល់​អនុសាសន៍​ឈ្មោះ​បេក្ខជន​ចំនួន​បី​រូប ដូច​ខាងក្រោម​ ៖

១. លោក វិ​ទិ​ត ម៉ុ​នតារ​បន (Vitit MUNTARBHORN) (​ថៃ​)
២. លោកស្រី អ៊ួ​រ​មី​ឡា ប៊ុល​ឡា (Urmila BHOOLA) (​អាហ្វ្រិក​ខាងត្បូង​)
៣. លោកស្រី ខា​ធឺ​រី​ន មួរ​រី​ស (Catherine MORRIS) (​កា​ណា​ដា​)

បច្ចុប្បន្ន អនុសាសន៍​នេះ​បាន​ដល់​ដៃ​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ហើយ​ៗ​កំពុង​ពិគ្រោះ​យោ​បល់​​ជាមួយ​ក្រុម​រដ្ឋ​ក្នុង​តំបន់ ដើម្បី​ស្វែងរក​មតិ​គាំទ្រ​ជា​ឯកច្ឆន្ទៈ​។ នៅ​ចុងខែ​មីនា​ខាង​មុខ​នេះ ក្រុម​ប្រឹក្សា​នឹង​សម្រេច​ប្រកាស​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​។ បុគ្គល​នោះ​នឹង​ត្រូវ​ចូល​កាន់​មុខ​​តំណែង​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ