ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តក់ស្លុត​! លឺដំណឹង​អកុសល លោក ផ​ល្លី តារាចំរៀង​ជើង​ចាស់​បាត់​បង់ជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​សោកស្តាយ ដែល​ទទួល​ដំណឹង​ថា លោក អ៊ុ​ង ផ​ល្លី ដែល​ជា​តារាចម្រៀង​មាន​ទឹកដម​ពិ​រោះ​និយម​ច្រៀង​បទ​ពី​ដើម ស្រាប់តែ​បាត់បង់​ជីវិតស្ទើរតែ​មិន​ជឿ ។…

រាជធានី​ភ្នំពេញ ៖ មានការ​សោកស្តាយ ដែល​ទទួល​ដំណឹង​ថា លោក អ៊ុ​ង ផ​ល្លី ដែល​ជា​តារាចម្រៀង​មាន​ទឹកដម​ពិ​រោះ​និយម​ច្រៀង​បទ​ពី​ដើម ស្រាប់តែ​បាត់បង់​ជីវិតស្ទើរតែ​មិន​ជឿ ។

គេឯង​ពិតជា​នឹក​ស្មាន មិន​ដល់​នោះ​ទេ ដែល​តារាចម្រៀង​ដែល ចេះ​ចាំ​បទ​ជំនាន់​ដើម​បាន​ល្អ បែរជា​បាត់បង់​សង្ខា​លា​ទៅ​យ៉ាង​លឿន​បែប​នេះ ។

អ្នក​នាង មាស ល​ក្ខិ​ណា ដែល​ជា​តារាចម្រៀង​មាន​សំឡេង​ពិ​រោះ ហើយ​ក៏​ជា​អ្នក​ជិតដិត នឹង​លោក ផ​ល្លី និង​ជា​ដៃគូ​ចម្រៀង​ដែរ​នោះ​បាន​សម្តែង​ការ​តក់ស្លុត ហើយ​មានការ​សោកស្តាយ​ដែល​មិន​គួរ​ណា​ដៃគូ​ដ៏​ល្អ​លើ​ឆាក​សម្តែង ក្លាយជា​រូបភាព​សោកសៅ​បែប​នេះ ។ បណ្តា​តារា​ជើង​ចាស់​ជំនាន់​អ្នក​នាង ល​ក្ខិ​ណា និង លោក​ផ​ល្លី ម្នាក់​ៗ មានការ​ភ្ញាក់ផ្អើល​ហើយ​ស្លុត​ស្មារតី​គ្រប់​ៗ​គ្នា ។

អ្នក​នាង មាស ល​ក្ខិ​ណា ដែល​បង្ហោះ​សារ​ឡើង នៅ​មិន​ទាន់​តប​ការ​សាកសួរ​ពី​ហ្វេ​ន​ៗ ជុំវិញ​មរណៈភាព​នេះ​ទេ ។ ខ្លះ​លើក​ឡើង​ថា លោក​ផ​ល្លី​គាំងបេះដូង ដែល​ពេទ្យ​សង្គ្រោះ​មិន​ទាន់ ។


នេះ​ជា​ដំណឹង​ក្រៀមក្រំ​មួយ​ដែល​កើតឡើង​នៅ​លើ​សិល្បៈ នា​ដើមឆ្នាំ​២០២១​នេះ ។ ដែល​មុន​នេះ តារា​យេ​រ​ៗ ឆ័​យ​លី ដា​ឡែ​ន ទើប​បាត់បង់​បងស្រី​បង្កើត ។​ សូម​មិត្ត​សិល្បករ​ជាច្រើន បានចូលរួម​រំលែក​ទុក្ខ​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ