ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​នឹង​សម្រួល​ឲ្យ​ជនបរទេស​អាច​ដាក់​បញ្ចូល​ភាគហ៊ុន​បាន​កាន់តែ​ច្រើន​បង្ក​បរិយាកាស​កាន់តែ​ទាក់ទាញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​នឹង​សម្រួល​ឲ្យ​ជនបរទេស​អាច​ដាក់​បញ្ចូល​ភាគហ៊ុន​បាន​កាន់តែ​ច្រើន​បង្ក​បរិយាកាស​កាន់តែ​ទាក់ទាញ

4 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​៖ ប្រហែល​ចំណាយ​មិនយូរ​ប៉ុន្មាន​ទៀត​នោះ​ទេ​កម្ពុជា​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ច្បាប់​វិនិយោគ​ថ្មី​ដែល​មាន​ចរិតលក្ខណៈ​លើកទឹកចិត្ត និង​សម្រួល​ដល់​អ្នក​វិនិយោគ​កាន់តែ​ប្រសើរ​ដល់​អ្នក​វិនិយោគិន​។ ច្បាប់​ថ្មី​ទោះបី​កំពុង​ស្ថិត​ក្នុង​ដំណើរ​រៀបចំ​ក៏​ដោយ តែ​មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា វា​នឹង​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ​ថែម​នៅ​កម្ពុជា ខណៈ​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​អ្នក​វិនិយោគ​ថា​ច្បាប់​ថ្មី​នេះ​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​លក្ខណៈសម្បត្តិ​កាន់តែ​ល្អ​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​។​ លោក អាត់ ធន់…

រាជធានី​ភ្នំពេញ​៖ ប្រហែល​ចំណាយ​មិនយូរ​ប៉ុន្មាន​ទៀត​នោះ​ទេ​កម្ពុជា​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ច្បាប់​វិនិយោគ​ថ្មី​ដែល​មាន​ចរិតលក្ខណៈ​លើកទឹកចិត្ត និង​សម្រួល​ដល់​អ្នក​វិនិយោគ​កាន់តែ​ប្រសើរ​ដល់​អ្នក​វិនិយោគិន​។ ច្បាប់​ថ្មី​ទោះបី​កំពុង​ស្ថិត​ក្នុង​ដំណើរ​រៀបចំ​ក៏​ដោយ តែ​មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា វា​នឹង​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ​ថែម​នៅ​កម្ពុជា ខណៈ​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​អ្នក​វិនិយោគ​ថា​ច្បាប់​ថ្មី​នេះ​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​លក្ខណៈសម្បត្តិ​កាន់តែ​ល្អ​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែមករា​នេះ​ថា « ការ​រៀបចំ​ច្បាប់​វា​ជា​រឿង​មួយ​ល្អ​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ ព្រោះ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ដូច​ជា វៀតណាម គេ​មាន​លក្ខណៈ​តឹងតែង តែ​នៅ

កម្ពុជា​មាន​លក្ខណៈ​សម្រួល​ច្រើន​។ ឥលូវ​ច្បាប់​ថ្មី​បើសិន​សម្រួល​ដល់​ជនបរទេស​អាច​ដាក់​បញ្ចូល​ភាគហ៊ុន​បាន​កាន់តែ​ច្រើន​ថែម​ទៀត ខ្ញុំ​គិត​ថា​វា​នឹង​មានការ​ទាក់ទាញ ដោយសារ​អ្នក​វិនិយោគ​ភាគច្រើន​គេ​ចង់បាន​ចំណែក​នៃ​ប្រាក់​ចំណេញ​ទៅ​តាម​ដើមទុន​ជាក់ស្តែង​របស់​ពួក​គេ​»​។

បើ​យោង​តាម​លោក អាត់ ធន់ « ច្បាប់​វិនិយោគ​ចាស់​វា​មិនជា​អាក្រក់​នោះ​ទេ តែបើ​មើលទៅ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក តួយ៉ាង​នៅ​ប្រទេស​វៀតណាម​ជនបរទេស​មិន​ឱ្យ​មាន​ភាគហ៊ុន​៥០% តែ​នៅ​ខ្មែរ​យើង​អាច​មាន​ដល់​១០០% ហើយ​បើ​នៅ​ពេល​ខាង​មុខ​នេះ បើ​ច្បាប់​ថ្មី​ជួយ​សម្រួល​បាន​ល្អ​ជាង​នេះ​បន្ថែម​ទៀត មាន​ន័យ​ថា​អ្នក​វិនិយោគ​កាន់តែ​ចង់​ធ្វើ

ការ​វិនិយោគ​នៅ​កម្ពុជា​»​។ លោក​បាន​បន្ត​ថា លោក​មានការ​យល់​ឃើញ​ថា ច្បាប់​វិនិយោគ​ថ្មី​ដែល​កំពុង​ដំណើរការ​រៀបចំ​សព្វ​ថ្ងៃនេះ អាច​ទាក់ទាញ​នៅ​ក្នុង​ផ្នែក​សាងសង់ ផ្នែក​បដិសណ្ឋារកិច្ច និង​ផ្នែក​សិ​កម្ម ជាដើម​។

ពាក់ព័ន្ធ​និង​ច្បាប់​វិនិយោគ​ថ្មី​នេះ​ផង​ដែរ បើ​យោង​តាម​មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាប​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែមករា​កន្លង​មកនេះ​ថា ច្បាប់​វិនិយោគ​មក​ដល់​ពេល​នេះ​យើង​បាន​បញ្ចប់​ទាំងស្រុង ហើយ​ប្រហែលជា​នៅ​ដើមខែ​កុម្ភៈ​ដ៏​ខ្លី​ខាង​មុខ​នេះ​នឹង​មានការ​ពិភាក្សា​នៅ​ក្នុង​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ ។ បន្ទាប់​ពី​ពេល​នេះ​ទៅ​យើង​និង​ដាក់​ចូល​ទៅ​គណៈរដ្ឋមន្ត្រី ចេញពី​គណៈរដ្ឋមន្ត្រី​និង​ទៅ​សភា ដូចនេះ​បើសិន​ដំណើរការ​ទៅ​ដោយ​រលូន ប្រហែល​នៅ​ខែមេសា ច្បាប់​នេះ​នឹង​ទៅ​ដល់​រដ្ឋសភា ជាតិ​ដែល​អាច​អនុម័ត​ដោយ​សភា​និង​ព្រឹត្តិ​សភា ហើយនឹង​អាច​ដាក់​ឱ្យ​ប្រើប្រាស់ឆាប់​ៗ​តែ​ម្តង ។

តាម​មន្ត្រី​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច​ដដែល​បាន​លើក​ជា​សំនួរ​ផង​ដែរ​ថា « តើ​ច្បាប់​ថ្មី​នេះ​ខុស​ពី​ឆ្នាំ​ចាស់​យ៉ាងម៉េច? ច្បាប់​ថ្មី​នេះ​យើង​បាន កែ​អ្វី​ដែល​អ្នក​វិ​យោគិន ពី​មុន​គាត់​ឈឺក្បាល​។ អីចឹង​យើង​កែ​ចំណុច​ដែល​គាត់​ឈឺក្បាល​ពី​មុន​មក​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​។ ឧទាហរណ៍​នៅ​ក្នុង​ច្បាប់​ចាស់ កាលណា​អ្នក​វិនិយោគ​សុំ​គម្រោង​អ្វីមួយ ជូន​កាល​យើង​ឱ្យ​តែ​មួយ​ផ្នែក តួ យ៉ាង​បើ​គាត់​សាងសង់​អូ​តែ​ល​ផ្កាយ​៥ យើង​ជូន​ដល់​គាត់​សម្រាប់​វិនិយោគ​ពិសេស​នេះ​តែ​ទៅ​លើ​អគារ ឬ​ផ្នែក​ណាមួយ​ទេ មិន​បាន​ទាំងមូល​នោះ​ទេ ។ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​បើ​គាត់​វិនិយោគ​ជាអូ​តែ​ល​ផ្កាយ​៤ ឬ​ផ្កាយ​៥ យើង​ជូន​គាត់​ទាំង​អគារ ម៉ាស៊ីនត្រជាក់ ពួក ដែល​មាននៅ​ក្នុង​គម្រោង​របស់​គាត់​។ មួយទៀត ពាក់ព័ន្ធ​នឹង​ពន្ធ ឬ​អាករ​ពិសេស​មួយ​ចំនួន​ក្នុង​ច្បាប់​ចាស់ គឺ​គាត់​ត្រូវ​នៅ​បង់​ទាក់ទង​និង​សម្ភារៈ​ខ្លះ​ដែល​គាត់​នាំ​ចូល​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ផលិតកម្ម​នេះ តែ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​យើង​បាន​ចែង​មិន​ឱ្យ​គាត់​បង់​ទេ​»​។

លោក​បាន​បន្ត​ថា ច្បាប់​ថ្មី​នេះ​នៅ​ពេល​បច្ចុប្បន្ន​យើង​គិត​អំពី​ការ​ជំរុញ​ការ​វិនិយោគ​របស់​យើង​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន ទាំង​ធនធានមនុស្ស​និង​បច្ចេកទេស​។ យើង​ក្រឡេក​ទៅ​មើល​វិស័យ​កាត់ដេរ​របស់​យើង​មាន​រយៈពេល​១០​ទៅ​២០​ឆ្នាំ​មក​ហើយ វា​នៅ​តែ​មាន​កម្រិត​ទាប​។ តើ​យើង​ត្រូវ​ជំរុញ​បែប​យ៉ាងម៉េច តែ​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​ថា បើសិនជា​គាត់​ធ្វើការ​បណ្តុះបណ្តាល​ទាំង​ធនធានមនុស្ស និង​ទិញ​ម៉ា​ស៊ី​ថ្មី​មក យើង​នឹង​ជូន​គាត់​ការ​លើកទឹកចិត្ត​ត្រលប់​ទៅ​វិញ​ខ្លះ​ដើម្បី​ឱ្យ​ពួក​គាត់​មានការ​ប្រឹងប្រែង​។

​បើ​តាម​មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សង្កត់ធ្ងន់​ដូច្នេះ​ថា « បើសិន​ច្បាប់​ថ្មី​ចេញ​ទៅ​ខ្ញុំ​គិត​ថា​វា​អាច​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​របស់​យើង​រឹតតែ​ល្អ​ប្រសើរ ហើយ​ទន្ទឹម​នឹង​នេះ នៅ​ពេល​យើង​មានការ​កែ​លម្អ និង​កាត់​បន្ថយ​ការ​ចំណាយ​បន្ថែម​ខ្លះ​ទៀត នោះ​វា​នឹង​ធ្វើ​ឱ្យ​ការ​វិនិយោគ​ដែល​មាននៅ​កម្ពុជា មាន​ភាព​ទាក់ទាញ់​កាន់តែ​ខ្លាំង​»៕