ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​សោកសង្រេង​ជា​ខ្លាំង ខណៈ​កូន​តូច​ពេញ​ស្រលាញ់​បាន​ទៅ​ចោល​គាត់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​កុមារី​២​នាក់ អាយុ​ត្រឹម 3 ទៅ 4 ឆ្នាំ បាន​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​គ្មាន​អ្នកដឹង ដែល​ហេតុការណ៍​នេះ…

ខេត្តកំពង់ឆ្នាំង ៖ កុមា​រា​កុមារី​២​នាក់ អាយុ​ត្រឹម 3 ទៅ 4 ឆ្នាំ បាន​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​គ្មាន​អ្នកដឹង ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង 11 និង 00 នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​29 ខែមករា ឆ្នាំ 2021 នៅ​ចំណុច ក្រោយ​ផ្ទះ​ឈ្មោះ សែន យ៉ុ​ង ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ។

តាម​ការ​បញ្ជាក់​របស់ លោក សេង ចិន្តា អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា កុមារ​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​ស្រះ​ទាំង​ពីរ​នាក់ មាន​១-​ឈ្មោះ ហៀ​ង ដា​លី​ន អាយុ​3​ឆ្នាំ​ជា​កូន​ឈ្មោះ សុខ លាង និង​ប្រពន្ធ​ឈ្មោះ សម ភាព ។ ចំណែក​២- កុមារី ឈ្មោះ យ​ន គឹ​ម​មួយ អាយុ 4 ឆ្នាំ ជា​កូន​របស់​ឈ្មោះ សែន យ៉ុ​ង និង ប្រពន្ធ​ឈ្មោះ សឿ​ន កញ្ញា ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​បាន​លេង​បាយឡុកបាយឡ នៅ​ក្រោយ​ផ្ទះ​របស់​ឈ្មោះ សែន យ៉ុ​ង ហើយដោយ​មិន​បាន​ចាប់អារម្មណ៍​ក្រោយមក​ស្រាប់តែ​បាត់​ក្មេង​ទាំង​២ នាក់​ក៏​នាំ​គ្នា​ដើរ​រក រហូត​ដល់​ម៉ោង 11:00 ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​ស្រះ ក្រោយ​ផ្ទះ​ឈ្មោះ សែន យ៉ុ​ង ហើយ​ក៏​បាន​ប្រទះ​ឃើញ​ពួក​គេ​ទាំង​២​នាក់ លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ការ​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់ ត្រូវ​បាន​ស្រង់​ឡើងគោក និង​មាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​បញ្ជាក់​ថា ពួក​គេ​ពិតជា​បាន​លង់ទឹក​ស្លាប់ ពិតមែន​និង​ប្រគល់​សព​ក្មេង​ទាំង​២​នាក់​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​ក្តី​សោកសង្រេង ពី​ឪពុក​ម្ដាយ​យ៉ាង​ក្រៃ​លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ