ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ចង់ទៅ​ឌុ​ប​ស្រី​ស្នេហ៍​ដើរ​លេង​ហាន​លួច​ម៉ូតូ​គេ​​ម្ចាស់​តាម​ទាន់​ដាក់​ទ្រោម​ខ្លួន

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​ផ្ទះ​ជួល​មួយ​កន្លែង​មិន​បាន​សម្រេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​ត្រពាំង​ថ្លឹង​២…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​ផ្ទះ​ជួល​មួយ​កន្លែង​មិន​បាន​សម្រេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Picture

ជន​រង​គ្រោះ​ឈ្មោះ មឿ​ន ម៉េ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនសង្ស័យ​មិន ទាន់​ស្គាល់ឈ្មោះ មាន​អាយុ​៣០​ឆ្នាំ ។

Picture

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ទុកម៉ូតូ​នៅ​ជិត​មាត់ទ្វារ​បន្ទប់ ដោយ​គាត់​មាន​គ្នា​៣​នាក់ កំពុង​អង្គុយ​លេង​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់​ជួល​ផ្ទាល់​ដី ហើយ​បានលឺ​សំឡេង​នៅ​លើ​បន្ទប់​គាត់ នៅ​ពេល​នោះ ប្អូនថ្លៃ​ប្រុស​គាត់​បាន​ចេញ​ទៅ​មើល​នៅ​ខាងក្រៅ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​លើករ​យ៉ែ​ម៉ូតូ​ចេញ ហើយ​ជនសង្ស័យ​បាន​និយាយ​ថា អា​អូន​ថយ​តិច​បង​យក​ម៉ូតូ​ចេញ ដើម្បី​ទៅ​ឌុ​ប​ស្រី​ស្នេហ៍​ដើរ​លេង​សិន ។ ចំណែក​ប្អូនថ្លៃ​ជន​រង​ដោយ​ស្គាល់​ម៉ូតូ​បងថ្លៃ​បាន​ស្រែក​ប្រាប់​បង​ថា ចោរលួច​ម៉ូតូ​បងហើយ នៅ​ពេល​នោះ​ដែរ ជន​រង​គ្រោះ​នឹង​ប្អូនថ្លៃ បាន​នាំ​គ្នា​ស្រែ​កថា ចោរ​ៗ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ នាំ​គ្នា​បិទទ្វារ​វាយ​ជនសង្ស័យ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

Picture

ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​ម្ចាស់ផ្ទះ​ជួល​បាន​តេ​ប្តឹង​សមត្ថកិច្ច​អោយមក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ តែ​ដោយសារ​ឃើញ​ជនសង្ស័យ​រង​របួសធ្ងន់​ពេក បានអោយ​មន្ទីរពេទ្យ​ឯកជន​មក​សង្គ្រោះ​បឋម​ភ្លាម​ៗ​ផង​ដែរ រួច​បញ្ជូន​ជនសង្ស័យ​យក​ទៅ​ព្យាបាល​បន្ត​ទៀត ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​បញ្ជូន​ជនសង្ស័យ​យក​ទៅ​សង្គ្រោះ ដោយ​មាន​សមត្ថកិច្ច​ទៅ​ជាមួយ​នោះ ដោយ​អោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នឹង​ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​និ​តិ​វិធី ៕