ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Telegram បាន​ធ្វើ​បច្ចុប្បន្នអាចឱ្យអ្នកប្រើទាញ​យក​ទិន្នន័យចេញ​​ពីកម្មវិធី​មួយចំនួនបាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពេល​នេះ​លោក​អ្នក​អាច​ផ្ទេរ​សារ​ចាស់​ៗ​ពី​កម្មវិធី WhatsApp ទៅ​កម្មវិធី Telegram បាន​កាន់តែ​ងាយស្រួល ។ បន្ទាប់​ពី​ការ​ប្រកាស​ដាក់​ចេញ​លក្ខខណ្ឌ​ថ្មី​របស់​កម្មវិធី WhatsApp…

រាជធានីភ្នំពេញ ៖ ពេល​នេះ​លោក​អ្នក​អាច​ផ្ទេរ​សារ​ចាស់​ៗ​ពី​កម្មវិធី WhatsApp ទៅ​កម្មវិធី Telegram បាន​កាន់តែ​ងាយស្រួល ។ បន្ទាប់​ពី​ការ​ប្រកាស​ដាក់​ចេញ​លក្ខខណ្ឌ​ថ្មី​របស់​កម្មវិធី WhatsApp ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ត្រូវ​តែ​យល់ព្រម ចែករំលែក​ទិន្នន័យ​ឯកជន​ភាព​របស់​ពួក​គេមាន​ដូច​ជា ឈ្មោះ លេខ​ទូរ​សព្ទ បញ្ជី​អាសយដ្ឋាន លេខ​សំគាល់​អាសយដ្ឋាន​ទីតាំង (IP address) និង​ទិន្នន័យ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នោះ​មក មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ងាក​មក​ប្រើ​កម្មវិធី​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា ​កម្មវិធី Signal និង​កម្មវិធី Telegram ដែល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ​មានការ​កើនឡើង​នៃ​ចំនួន​អ្នក​ប្រើប្រាស់​យ៉ាងច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។

រូបភាព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

ដើម្បី​ទាក់ទាញ​ចំនួន​អ្នក​ប្រើប្រាស់​ឱ្យ​បាន​កាន់តែ​ច្រើន និង​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ចង់​ធ្វើការ​ផ្លាស់​ប្ដូរ​ពី​កម្មវិធី​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា WhatsApp, Line និង KakaoTalk មក​កម្មវិធី Telegram ផង​នោះ ក្រុមហ៊ុន Telegram បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី ហើយ​ថែម​ទាំង​បាន​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់ ​ក្នុង​ការ​ទាញ​យក​ទិន្នន័យ​ ដូច​ជា​សារ​ពី ​កម្មវិធី​ចាស់​ទៀត​ផង​។
សម្រាប់​ព័ត៌មាន​លម្អិត​លោក​អ្នក​អាច​ចូល​ទៅ​អាន​ការ​ណែនាំ​របស់​ក្រុមហ៊ុន Telegram តាម​តំណ​ភ្ជាប់​ដូច​ខាងក្រោម​៖ https://telegram.org/blog/move-history

ប្រភព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង