ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អនុញ្ញាត​ឲ្យ​បើក​ភោជនីយដ្ឋាន​និងហាង​ផឹកស៊ី​បាន​ខ្លះ ​ក្រោយ​ស្ថានភាព​កូ​វី​ដ​១៩ ​ធូរស្បើយ

3 ឆ្នាំ មុន

ថៃ ៖ ភោជនីយដ្ឋាន​អាហារ​ពេល​ល្ងាច​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​រហូត​ដល់​ម៉ោង ១១យប់ ហើយ​ការ​ទទួលទាន​សុរា​ក៏​អាច​ត្រូវ​បាន​អនុញ្ញាតិ​នៅ​គ្រប់​ខេត្ត​ទាំងអស់ លើកលែងតែ​ខេត្ត​សា​មុត​សា​ខុន ដែល​ខេត្ត​នេះ ​នៅ​តែ​ជា​តំបន់​គ្រោះថ្នាក់​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​តំបន់ត្រួ​ត​ពិនិត្យ​ពណ៌​ក្រហម​ក្រ​ម៉ៅ ​និង​រឹង​បន្តឹង​ជា​អតិបរមា​ ។…

ថៃ ៖ ភោជនីយដ្ឋាន​អាហារ​ពេល​ល្ងាច​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​រហូត​ដល់​ម៉ោង ១១យប់ ហើយ​ការ​ទទួលទាន​សុរា​ក៏​អាច​ត្រូវ​បាន​អនុញ្ញាតិ​នៅ​គ្រប់​ខេត្ត​ទាំងអស់ លើកលែងតែ​ខេត្ត​សា​មុត​សា​ខុន ដែល​ខេត្ត​នេះ ​នៅ​តែ​ជា​តំបន់​គ្រោះថ្នាក់​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​តំបន់ត្រួ​ត​ពិនិត្យ​ពណ៌​ក្រហម​ក្រ​ម៉ៅ ​និង​រឹង​បន្តឹង​ជា​អតិបរមា​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ។

វិធាន​ការណ៍​ដែល​ត្រូវ​បាន​កែសំរួល​មួយ​នេះ​ត្រូវ​បាន​ព្រមព្រៀង​ និង​យល់ព្រម​ពី​អនុ​គណៈកម្មាធិការ​សំរាប់​ការ​គ្រប់គ្រង​ស្ថានការណ៍ Covid-19 (CCSA) ដោយ​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​តែ​ការ​ឆ្លង​កូ​វី​ដ ១៩ ហាក់​មាន​ស្ថានភាព​ធូរស្បើយ​ជាង​មុន ។ គណៈកម្មាធិការ​(CCSA) នេះ​ដឹកនាំ​ដោយ​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​លោក Natthapol Nakpanich ។

អ្នកនាំពាក្យ CCSA លោក​វេជ្ជបណ្ឌិត Taweesilp Visanuyothin បាន​និយាយ​ថា​ក្រៅពី​ការ​អនុញ្ញាតិ​ឲ្យ​ភោជនីយដ្ឋាន​អាហារ​ពេល​ល្ងាច​បើក​ដំណើរការ​រហូត​ដល់​ម៉ោង ១១ យប់​និង​ការ​បម្រើ​សុរា​ដល់​ភ្ញៀវ​បាន​នេះ រួម​ទាំង​វិធាន​ការណ៍​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ស្នើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ CCSA នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ដែល​ក្នុង​នោះ​កិច្ចប្រជុំ​នេះ​នឹង​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន់​អូ​ចា ។

លោក​វេជ្ជបណ្ឌិត Taweesilp បាន​និយាយ​ថា​អាជ្ញាធរ​នៅ​តែ​មាន​គម្រោង​រក្សា​ទីក្រុង​បាងកក​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ពណ៌​ក្រហម (​ពណ៌​តំណាង​គ្រោះថ្នាក់​) សម្រាប់​ការ​ត្រួតពិនិត្យ Covid-19 ជា​អតិបរមា ប៉ុន្តែ​ការ​រឹតត្បិត​លើ​អាជីវកម្ម​អាច​ត្រូវ​បាន​បន្ធូរបន្ថយ ទៅ​តាម​កំរិត​ផ្សេង​ៗ​គ្នា​នៃ​អាជីវកម្ម​និង​តាម​តំបន់​ផ្សេង​ទៀត​នៅ​ខែ​ក្រោយ​នេះ ។

លោក​បាន​និយាយ​ថា​អនុគណៈ CCSA ដែល​ទទួលខុសត្រូវ​លើ​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​អាជីវកម្ម​និង​សកម្មភាព​នានា បាន​សំរេច​ថា ទីក្រុង​បាងកក​និង​ខេត្ត​ជាប់​គ្នា គឺ​ខេត្ត​សា​មុត​ប្រា​កាន ណា​ន់​ថា​បុរី និង​ផា​ធូ​ម​ថា​នី គួរតែ​នៅ​តែ​ជា​តំបន់​ត្រួតត្រា ឬ​រឹតត្បិត​ជា​អតិបរិមា​ដោយសារ​តែ​ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​មាន​ចំនួន​ច្រើន​។

សម្រាប់​ខេត្ត​សា​មុត​សា​ខុន​នឹង​នៅ​តែ​ជា​តំបន់​ត្រួតពិនិត្យ​អតិបរមា​និង​តឹង​រឹង ឬ «​តំបន់​ក្រហម​ខ្មៅ​» » ។ នៅ​សា​មុត​សា​ខុន ទីផ្សារ ភោជនីយដ្ឋាន ហាង​លក់ទំនិញ​និង​រោងចក្រ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ ។ តែ​ភោជនីយដ្ឋាន​នឹង​ត្រូវ​បាន​រឹតត្បិត​ដោយ​អនុញ្ញាតិ​សម្រាប់​តែ​ការ​វេច​ខ្ចប់​ចេញ​ហាង​លក់ទំនិញ ហើយ​ហាង​ទាំងឡាយ​ក៏​ត្រូវ​បិទ​នៅ​ម៉ោង ៩ យប់ ​។ រោងចក្រ​ត្រូវ​តែ​ដាក់​ចេញ​នូវ​វិធាន​ការណ៍​បង្ការ​និង​ការពារ​មេរោគ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង