រថយន្ត​ខាង​មុខ​បើក​ទាក់​ខ្សែភ្លើង​បាក់​បង្គោល​ដួល​សង្កត់​កាប៊ី​ន​រថយន្ត​ដែល​បើក​តាម​ក្រោយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ខាង​មុខ​បើក​ទាក់​ខ្សែភ្លើង​បាក់​បង្គោល​ដួល​សង្កត់​កាប៊ី​ន​រថយន្ត​ដែល​បើក​តាម​ក្រោយ

4 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង បាន​បរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ខណៈនោះ​រថយន្ត​ដែល​បើក​ខាង​ខាង​មុខ​បាន​ទាក់​ខ្សែភ្លើង បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​ថ្ម​១​ដើម​ដួល​សង្កត់​ទៅ​លើ​កាប៊ី​ន​រថយន្ត​១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​តាម​ក្រោយ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​លាយ​បេតុង​១​គ្រឿង បាន​បរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ខណៈនោះ​រថយន្ត​ដែល​បើក​ខាង​ខាង​មុខ​បាន​ទាក់​ខ្សែភ្លើង បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​ថ្ម​១​ដើម​ដួល​សង្កត់​ទៅ​លើ​កាប៊ី​ន​រថយន្ត​១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​តាម​ក្រោយ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ឡើយ ។

Picture

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

Picture

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​លាយ​បេតុង​ដែល​បើក​ខាង​មុខ​ទាក់​ខ្សែភ្លើង​នោះ​ម៉ាក HOWO ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-2791 មាន​លេខ​រៀង​០២ ចំណែក​រថយន្ត​១​គ្រឿង​ទៀត ដែល​រង​គ្រោះ​ដោយសារ​បង្គោល​ភ្លើង​បាក់​សង្កត់​នោះ​ម៉ាក HOWO ព​ណ៍​ស និង​ជា​រថយន្ត​លាយ​បេតុង​ដូច​គ្នា ពាក់​ស្លាក​លេខ ភ្នំពេញ​-5A-2789 មាន​លេខ​រៀង​០៥ ហើយ​អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

Picture

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​លាយ​បេតុង​២​គ្រឿង​ខាងលើ​នេះ បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង​ដោយ​រថយន្ត​ដែល​មាន​លេខ​រៀង​០២ បើកបរ​ខាង​មុខ ។ ដោយឡែក​រថយន្ត​មាន​លេខ​រៀង​០៥ បើកបរ​តាម​ក្រោយ ប្រកៀក​ប្រកិត​គ្នា ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​កោង ស្រាប់តែ​រថយន្ត​ខាង​មុខ​ទាក់​ខ្សែភ្លើង​បណ្តាល​ឲ្យ​បាក់​បង្គោល​ថ្ម​១​ដើម តែ​រថយន្ត​នេះ​បាន​ហួស​ទៅ​មុខ​ផុត ហើយ​រថយន្ត​លេខ​រៀង​០៥ ដែល​បើក​តាម​ក្រោយ​ទៅ​ដល់​ក៏​ត្រូវ​បង្គោល​ភ្លើង​នោះ​សង្កត់ជាប់​កាប៊ី​ន​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្ដង ។

Picture

ក្រោយ​ពេល​កើតហេតុ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ រួច​ឲ្យ​តំណាង​រថយន្ត​សម្របសម្រួល​ជាមួយ​ខាង​តំណាង​អគ្គិសនី​ដើម្បី​បញ្ចប់រឿង ៕

Picture
Picture