ខេត្តតាកែវ ៖ ផ្ទះធ្វើពីឈើប្រក់ក្បឿងស័ង្កសី១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បើទោះបីជាមានការអន្តរាគមន៍ពីរថយន្តពន្លត់របស់ប៉ូលិសស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិក៏ដោយ ក៏មិនអាចជួយបានឡើយ ហើយគ្រាន់តែវាមិនបានឆេះរាលដាលដល់ផ្ទះអ្នកផ្សេងតែប៉ុណ្ណោះ ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី២៧ មករា ឆ្នាំ២០២១ វេលាម៉ោងជាង១១នាទីស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។ បើតាមសំដីនគរបាលស្រុកអង្គរបូរីបានអោយដឹងថា អគ្គិភ័យដែលបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋនេះ សង់អំពីឈើប្រកក្បឿងស័ង្កសី មានទំហំ៤ម៉ែត្រx៥ម៉ែត្រ មានម្ចាស់ឈ្មោះ
ស្រូយ ភឿន អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ អឹម ឃឿន អាយុ៤០ឆ្នាំ បណ្តាលឲ្យខូចខាតសម្ភារប្រើប្រាស់មួយចំនួនសរុបជាទឹកប្រាក់ចំនួនប្រហែលជា ១.៥០០ .០០០រៀល ។
នគរបាលស្រុកបានបន្តទៀតថា មូលហេតុឆ្លងចរន្តអគ្គិសនី ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញអគ្គិភ័យរបស់ស្រុកបានចេញឡានទឹក ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល រួមជាមួយប្រជាការពារនិងប្រជាពលរដ្ឋក្បែរៗនោះបានចេញជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន ០២ ឡាន ទើបអគ្គីភ័យខាងលើបានរលត់ជាស្ថាពរនិងពុំបានឆេះឆ្លងរាលដាលដល់ផ្ទះក្បែរឡើយ ។
អគ្គិភ័យបានពន្លត់ចប់ នៅវេលាម៉ោង២៤និង៣០នាទី នាថ្ងៃ២៨ ខែមករា ឆ្នាំ២០២១ ។ សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាដោយសាររដូវនេះរាំងស្ងួតនោះនៅពេលបងប្អូនយើងបានដឹងគឺយឺតពេលទៅហើយព្រោះកណ្តាលយប់កំពុងតែដេកលង់លក់នៅពេលភ្ញាក់ដឹងខ្លួនភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយតែមានឡានទឹកមកជួយពន្លត់ទាន់នឹងមានបងប្អូនយើងជួយគ្នាដងទឹកគ្រប់ៗគ្នាទើបធ្វើអោយភ្លើងមិនអាចឆាបឆេះដល់ផ្ទះផ្សេងៗដែលនៅក្បែគ្នាបានឡើយនេះដែលជាកម្លាំងសាមគ្គីនឹងគ្នានោះហើយ។
ចែករំលែកព័តមាននេះ