ខេត្តសៀមរាប ៖ ដេប៉ូលក់ឈើក្នុងក្រុងសៀមរាបចំនួន៣កន្លែងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំផ្ទាល់ដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះធ្វើការរដ្ឋបាល និងឆែករកច្បាប់អនុញ្ញាតិ ប៉ុន្តែរកឃើញថា ដេប៉ូទាំងនោះសុទ្ធតែមានច្បាប់អនុញ្ញាតិទាំងអស់ ប៉ុន្តែបន្ទាប់ពីក្រុមមន្ត្រីជំនាញធ្វើការវាស់វែងទៅឃើញថា ដេប៉ូឈើ ភេម ផាត់ មានឈើច្រើនហើយលើសចំនួនច្បាប់កំណត់ដល់ទៅ៧,៧២០ម៉ែត្រគូប ។ រហូតដល់ថ្ងៃទី១ ខែសីហា នេះ នៅមិនឃើញសមត្ថកិច្ចជំនាញមានវិធានការក្តៅណាមួយទៅលើម្ចាស់ដេប៉ូឈើនោះនៅឡើយទេ ជាហេតុបណ្តាលឱ្យគេនាំគ្នាដាក់ការសង្ស័យថា ទំនងជាមានការសម្របសម្រួលគ្នានៅកន្លែងហើយមើលទៅ។
ហេតុការណ៍សមត្ថកិច្ចចម្រុះចុះធ្វើរដ្ឋបាល និងឆែកច្បាប់អនុញ្ញាតិលក់ឈើទាំង៣កន្លែងនោះធ្វើឡើងកាលពីថ្ងៃទី២៨ កក្កដា ២០១៥ មាន ទី១-ឈ្មោះ ជា សុភី, ទី២-ឈ្មោះ ហាក់ ឡាយ និងទី៣-ឈ្មោះ ភេម ផាត់ ដែលស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចរកឃើញឈើលើសច្បាប់កំណត់ជិត៨ម៉ែត្រគូបតែ១កន្លែងប៉ុណ្ណោះ នៅដេប៉ូលក់ឈើ យីហោ ភេម ផាត់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ