នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ចោរកម្ម – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ចោរកម្ម

1 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​០២​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​ម្ដុំ​ខារ៉ាអូខេ​៣៣៣ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​០២​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​ម្ដុំ​ខារ៉ាអូខេ​៣៣៣ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ កម្លាំង​ក្រុម​ល្បាត​ពួនស្ទាក់ នៃ​ការិយាល័យ​នគរបាល​ព្រហ្ម​កម្រិត​ធ្ងន់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេង វិ​ឆៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​បទល្មើស​ចោរកម្ម (​ជា​មុខសញ្ញា​ចាស់​) ក្រោយ​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច និង​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ ។

វត្ថុ​តាង ដែល​ចាប់​យក​បាន​រួម​មាន ៖ ១-​ម៉ូតូ​០១​គ្រឿង​ម៉ាក​Scoopy ពណ៌​ទឹកប៊ិច (​មធ្យោបាយ​ធ្វើ​សកម្មភាព​) ២-​កាបូបស្ពាយ​ពណ៌​ប្រផេះ ចំនួន​០១ ដែល​ក្នុង​កាបូបស្ពាយ​នោះ​មាន ៖ កាត​គ្រី​ម៉ូតូ​០២​សន្លឹក ,​នាឡិកាដៃ​០១ ,​កាំ​មេ​រ៉ា​០១ ,​កូនសោ​ឡាន​ម៉ាក​ហ្វ​ត ចំនួន​០១ ,​ឆ្នាំង​សាក​កុំព្យូទ័រ ចំនួន​០១ ,​ទួល​វី​ល (​ដែក​អក្សរ​តេ​) ចំនួន​០១ ,​កូនសោ​ម៉​តូ ចំនួន​០៥ ,​លុយ​៥២,០០០​រៀល និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ។

នៅ​ពេល​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ចំពោះ​មធ្យោបាយ​(​ម៉ូតូ​ម៉ាក​Scoopy)​ធ្វើ​សកម្មភាព​ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣ និង​០០​នាទី ដែល​ចត​ក្នុង​ការិយាល័យ របស់​ក្រុមហ៊ុន Lan Mei Express មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ដ​ព្រះ​សីហ​នុ ។

តាម​ការ​លើក​ឡើង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១ និង​៤០​នាទី ខ្លួន​បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​កាលពី​ថ្ងៃ​ទី ២៥ ខែមករា ឆ្នាំ​២០២១ មក​ធ្វើ​សកម្មភាព​ហែក​ចំរឹង​ប​ង្អូ​ច​ចូល​ផ្ទះ​របស់​លោកស្រី ENO Margaret Elizabeth Jane ភេទ​ស្រី អាយុ ៥០​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ​នាយិការ​អង្គការ​ម្លប់​តា​ប៉ា​ង មាន​ទីតាំង​ស្ដិ​ត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ដ​ព្រះ​សីហ​នុ ធ្វើ​សកម្មភាព​លួច​របស់របរ និង​សម្ភារៈ​ក្នុងផ្ទះ​ទីតាំង​ខាងលើ ដោយ​ខ្លួន​លួច​បាន​Ipad ចំនួន​០២​គ្រឿង Laptop ធម្មតា ចំនួន​០១​គ្រឿង និង​Laptop Apple ចំនួន​០១​គ្រឿង ឧបករណ៍​ភ្ជាប់​Wifi រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ដូច​បាន​រៀបរាប់​ខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​សម្ភារៈ វត្ថុ​តាង ត្រូវ​បាន​នាំ​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្ម​កម្រិត​ធ្ងន់ ដើម្បី​កសាង​សំណុំរ​រឿង បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ ចាត់ការ​បន្ដ​តាម​នីតិវិធី ៕