ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងប្រច័ណ្ឌ បុរសចិត្តខ្លាំង ទាញកាំបិតផ្គាក់ ប៉ុនប៉ងកា.ប់​ប្រពន្ធ!

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ ដោយសារតែទាស់សំដីគ្នា បណ្តាលអោយ​បុរសម្នាក់ ក្លាយជាជនល្មើស ដោយសារតែទាញកាំ​បិ​​តផ្គាក់ដងវែង ដេញកាប់ប្រពន្ធ​។ ករណីនេះ បានកើតឡើង កាលពី​ថ្ងៃទី២៧ ខែមករា…

កំពង់ស្ពឺ៖ ដោយសារតែទាស់សំដីគ្នា បណ្តាលអោយ​បុរសម្នាក់ ក្លាយជាជនល្មើស ដោយសារតែទាញកាំ​បិ​​តផ្គាក់ដងវែង ដេញកាប់ប្រពន្ធ​។ ករណីនេះ បានកើតឡើង កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

បុរសនោះ ត្រូវចាប់ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​បានទ​ទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ហ៊ឹន យុន ភេ​ទស្រី អាយុ​ ៦០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រ​យឹង ស្រុក​ភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ។

ស្ត្រីនេះ បានប្តឹងប្តី ឈ្មោះ​ ហែម ក្រឹង អាយុ ៤៨ឆ្នាំ​ ពីបទប្រើហឹង្សា​ដោយចេតនា ​ប៉ុនប៉ង​សម្លាប់​រូបគាត់ ដោយយកកាំបិតផ្គាក់ដងឈើ ប្រវែង ៥៥cm យកមកកាប់គាត់​។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ​ជនល្មើសជាប្ដី បានឈ្លោះប្រកែកជាមួ​យប្រពន្ធ កាលពីវេលាម៉ោងប្រមាណ​ ៨​ព្រឹក។​ លុះការ​ឈ្លោះ​ប្រកែក​កាន់តែក្ដៅទៅៗ​ បុរសជាប្ដី ដែលមា​នកម្លាំងខ្លាំងផងនោះ បានគំរាមសម្លាប់ប្រពន្ធ​។​ បាន​មួយសន្ទុះ កំហឹងមិន​ទាន់រលត់ បុរសជាប្ដីបានស្ទុះទៅ​ទាញកាំបិតផ្គាក់ដងឈើ យកមកប៉ុនប៉ងកាប់សម្លា​ប់​តែម្ដង។​ ប៉ុន្តែ​ជនរងគ្រោះ បានគេចផុត ត្រូវចំស្មា​ និងគុម្ពត្រចៀក​ របួស​ស្រាល​ ហើយបុរសនោះ បានចាប់ទាញជាប់ ​និងវ៉ៃ​ជាច្រើនដៃ និងសង្កត់ក។​ ពេលនោះ គាត់ប្រ​ពន្ធខំរើបំរាស់ ទើបរត់រួ​ចចេញមកខាងក្រៅផ្ទះស្រែកឱ្យអ្នកភូមិជួយ។ នេះតាម​ស្ត្រីជនរងគ្រោះ។​

ប្រភពបន្តថា មូលហេតុ ដែលកើតជាហឹង្សា រហូតឈានដល់ការ​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ​ ក៏ព្រោះតែ​ភ្លើងប្រច័ណ្ឌ​ប្រពន្ធជាមួយអ្នកជិត​ខាង។​​

នៅពេលចាប់ខ្លួនបុរសប្រច័ណ្ឌ​ប្រពន្ធនោះ ប៉ូលិសបានដកហូត​កាំបិត​ផ្គាក់​ដងឈើ​មួយ។ បុរសជាប់ចោទ និងវត្ថុតាង ត្រូវបានបញ្ជូនទៅ​អធិ​ការដ្ឋា​ន​នគរបាល ស្រុក​ភ្នំស្រួច​ ​ដើម្បីសាកសួរ​ និងកសាងសំណុំ​រឿង​ អនុវត្តតាមនីតិវិធី៕ ដោយ៖ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ