ប៉ូលិសស្រុកស្វាយចេក ប្រគល់​គ្រាប់​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១៥គ្រាប់ ជូនអង្គភាព Halo Trust កម្ទេចចោល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប៉ូលិសស្រុកស្វាយចេក ប្រគល់​គ្រាប់​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១៥គ្រាប់ ជូនអង្គភាព Halo Trust កម្ទេចចោល

4 អាទិត្យ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ចំនួន ១៥គ្រាប់ ដែលប្រជាពលរដ្ឋ​កាប់គាស់ដីចំការប្រទះឃើញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ត្រូវបានប្រគល់ជូនមន្ត្រី​អង្គភាពហេឡូត្រាសដ៍ (…

ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ចំនួន ១៥គ្រាប់ ដែលប្រជាពលរដ្ឋ​កាប់គាស់ដីចំការប្រទះឃើញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ត្រូវបានប្រគល់ជូនមន្ត្រី​អង្គភាពហេឡូត្រាសដ៍ ( Halo Trust ) ​កម្ទេច​ចោល​។

​លោកវរសេនីយ៍​ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ​ទាំង ១៥ គ្រាប់ ឈ្មោះ ង៉ន ពេក ភេទប្រុស អាយុ ៥៤​ឆ្នាំ រស់នៅភូមិម៉ៅ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ គាត់បានកាប់គាស់ដីចំាការរបស់គាត់ នៅ​ចំណុច​អាងអន្លង់ប្រឹក ស្ថិតនៅខាងត្បូងភូមិម៉ៅចម្ងាយប្រហែល ១៥០០ ម៉ែត្រ ខាងកើត​ទំនប់អាងអន្លង់ប្រឹក បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេស​សល់ពីសម័យសង្រ្គាម ហើយបានរាយការណ៍មកនគរបាលប៉ុស្តិ៍ ដើម្បីពិនិត្យ​។

​លោកអធិការ បានបញ្ជាក់ទៀតថា គ្រាប់ទាំង ១៥គ្រាប់​នោះ មានប្រភេទគ្រាប់៖ ១​-គ្រាប់រ៉ូកែត 62mm ចំនួន ០៧​គ្រាប់,  ២-គ្រាប់ 60mm ចំនួន ៤ គ្រាប់, ៣-គ្រាប់តេឡង់ ចំនួន ៣​គ្រាប់​, ៤​-មីន 69 ចំនួន ១​គ្រាប់។​ គ្រាប់ទាំងអស់នេះ បានធ្វើការប្រគល់ជូន​អង្គភាពហេឡូត្រាសដ៍ នៅថ្ងៃទី២៧ ខែមករា​នេះផងដែរ ដើម្បីកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​៕ ដោយ៖ ណុប រក្សា